ក្លិប Tottenham Hotspur បានចុះហត្ថលេខាលើអ្នកចាំទី Antonin Kinsky ពីក្លិបឆេក Slavia Prague ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១២,៥ លានផោន។
Spurs មិនមានអ្នកចាំទីជម្រើសដំបូង Guglielmo Vicario ចាប់តាំងពីរូបគេបានរងរបួសកជើងកាលពីចុងខែវិច្ឆិកា អំឡុងពេលប្រកួតឈ្នះ Manchester City ដោយលទ្ធផល ៤-០។
អ្នកចាំទី Fraser Forster បានក្លាយជាបេក្ខភាពជំនួស Vicario ប៉ុន្តែរូបគេក៏បានខកខានការប្រកួតដែល Tottenham Hotspur ចាញ់ Newcastle United ដោយលទ្ធផល ២-១ កាលពីចុងសប្តាហ៍កន្លងទៅ ដោយសាររូបគេមានជំងឺ ។
ក្រុមរហស្សមានមាន់ខ្នាយមាស ឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម១១ ប្រកួតចុងក្រោយរបស់ពួកគេ ហើយឈរនៅលេខ ១២ ក្នុងតារាងពិន្ទុ Premier League ។
បញ្ហាខ្វះកីឡាករអ្នកចាំទី បានធ្វើអោយ Tottenham Hotspur សម្រេចចិត្តនាំយក កីឡាករ Antonin Kinsky វ័យ២១ឆ្នាំ ពីក្លិប Slavia Prague ដោយរូបគេបានយល់ព្រមលើកិច្ចព្រមព្រៀង រហូតដល់ឆ្នាំ ២០៣១។
បន្ទាប់ពីបានចូលរួមពី Dukla Prague ក្នុងឆ្នាំ ២០២១ Antonin Kinsky បានចំណាយពេលលេងខ្ចីជើងអោយក្លិបនានា មុនពេលទៅចូលរួម Slavia Prague ។
Antonin Kinsky ជនជាតិឆេករូបនេះ បានបង្ហាញខ្លួន ២៩ ប្រកួត សម្រាប់ Slavia ក្នុងរដូវកាលនេះ និងរក្សាសំណាញ់ទីមិនអោយគូប្រកួតស៊ុតបញ្ចូលទី Clean Sheet ចំនួន១៤ដងផងដែរ៕