×

គ្រូ Barcelona ចង់បាន Marcus Rashford មករួមក្រុម

គ្រូបង្វឹក Barcelona លោក Hansi Flick ចង់បានខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United មករួមក្រុមក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ។

Marcus Rashford បានធ្លាក់ចេញពីទំនុកចិត្តជម្រើស១១នាក់ដំបូងសម្រាប់ Manchester United ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim ។

នេះមានន័យថាកីឡាករជម្រើសជាតិអង់គ្លេសមិនបានបង្ហាញខ្លួនក្នុងការប្រកួត៧លើកចុងក្រោយរបស់ Manchester United នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់។

គ្រូបង្វឹកលោក Hansi Flick ចង់ចុះហត្ថលេខា Marcus Rashford ដោយមានជំនាញអាចលេងទាំងខ្សែបម្រើស្លាប និងខ្សែប្រយុទ្ធ។

ទោះយ៉ាងណា Barcelona អាចប្រឈមនិងការប្រជែងចង់បានពីសំណាក់ក្លិបនានាដូចជា AC Milan, Borussia Dortmund និង Napoli ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង