ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយ ស្ថាប័ន Premier League ដើម្បីដោះស្រាយការចោទប្រកាន់លើការបង់ប្រាក់ ដែលមិនត្រូវបានបង្ហាញក្នុងអំឡុងពេលការកាន់កាប់របស់អតីតម្ចាស់ក្លិប មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ក្នុងគោលបំណងជៀសវាងការដាក់ទណ្ឌកម្ម ដែលមានសក្តានុពលដូចជាការកាត់ពិន្ទុ។
ការបង់ប្រាក់ទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទេរ ខ្សែបម្រើ Willian និងខ្សែប្រយុទ្ធ Samuel Eto’o ពី Anzhi Makhachkala ក្នុងឆ្នាំ ២០១៣។ វាក៏នាំអោយឈានទៅដល់ការសង្ស័យអំពីការផ្ទេររបស់ ខ្សែបម្រើ Eden Hazard នៅក្នុងឆ្នាំ២០១២ផងដែរ។
កម្មសិទ្ធិបច្ចុប្បន្នដែលដឹកនាំដោយ ម្ចាស់ក្លិបថ្មី គឺសាជីវកម្ម Todd Boehly និង Clearlake Capital បានរកឃើញភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុទាំងនេះ ក្នុងអំឡុងពេលការមកកាន់កាប់ឆ្នាំ ២០២២ របស់ពួកគេ ហើយបានរាយការណ៍យ៉ាងសកម្មទៅកាន់ស្ថាប័ន Premier League និង សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។
យ៉ាងណា ក្លិបមានសុទិដ្ឋិនិយមថា ដំណោះស្រាយហិរញ្ញវត្ថុស្រដៀងគ្នានេះអាចសម្រេចបានជាមួយ ស្ថាប័ន Premier League ជាមួយនឹងដំណោះស្រាយដែលរំពឹងទុកមុនដំណាច់ខែមីនា៕