×

ខ្សែប្រយុទ្ធ Rodrygo បដិសេធសំណើកំណត់ត្រាពិភពលោកផ្ទេរចេញពី Real Madrid ទៅកាន់ Al Hilal

ខ្សែប្រយុទ្ធ Rodrygo បានបដិសេធសំណើក្នុងតម្លៃកំណត់ត្រាពិភពលោក ដើម្បីផ្ទេរចេញពីក្លិប Real Madrid ទៅកាន់ក្លិប Al Hilal ដែលមានតម្លៃដល់ទៅ ៣០០លានអឺរ៉ូ។

ការចង់បានកីឡាករប្រេស៊ីល ពីសំណាក់ក្លិបនៅក្របខណ្ឌ Saudi Pro League គឺដើម្បីទៅជំនួសតំណែង Neymar ដែលទើបតែចាកចេញ។

ជុំវិញរឿងនេះ Rodrygo បាននិយាយថាទេ ចំពោះការផ្លាស់ទៅចូលរួមក្លិប Al Hilal បន្ទាប់ពីមានការដេញថ្លៃ ៣០០លានអឺរ៉ូ របស់ក្លិប Al Hilal ។ មិនត្រឹមតែប៉ុណ្ណោះ ក្លិប Al Hilal ក៏បានផ្តល់កិច្ចសន្យាមានតម្លៃ ១៤០លានអឺរ៉ូ ក្នុងពេល ១ឆ្នាំ ទៅកាន់ Rodrygo ថែមទៀត ប៉ុន្តែក្លិប Real Madrid ក៏បានចូលខ្លួនបដិសេធសំណើនោះដូចគ្នាផងដែរ។

Al Hilal កំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីជំនួសតំណែង Neymar ដែលទើបផ្តាច់កិច្ចសន្យាជាមួយនឹងក្លិប ក្រោយមិនសូវបានបង្ហាញខ្លួនលេងអស់រយៈពេល ១ឆ្នាំ កន្លះរួចមក។ សម្រាប់ Rodrygo ទោះជារូបគេមានទម្រង់លេងល្អនៅ Real Madrid ក្តី ប៉ុន្តែភាពល្បីល្បាញរបស់គេហាក់មិនសូវមានខ្លាំងដូចជាមិត្តរួមក្រុម Vinicius Junior, Jude Bellingham ឬ Kylian Mbappe ទេ។

តែទោះជាបែបនេះក៏ដោយ តួនាទីនៅ Real Madrid បានធ្វើអោយ Rodrygo តែងតែទទួលបានការទុកចិត្តពីគ្រូបង្វឹក និងតែងបានបង្ហាញខ្លួននៅការប្រកួតដែលសំខាន់ៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង