×

ខ្សែប្រយុទ្ធ Marcus Rashford ចេញពី Man UTD ទៅ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង

បំណងរបស់ខ្សែប្រយុទ្ធ Marcus Rashford ដែលចង់ចាកចេញពី Man UTD បានសម្រេចហើយមកដល់ពេលនេះ បន្ទាប់ពី Aston Villa ជោគជ័យក្នុងការផ្ទេរយករូបគេទៅចូលរួមក្រុម ក្រោមលក្ខខណ្ឌខ្ចីជើង នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរខែមករា។

កីឡាករវ័យ ២៧ឆ្នាំ បន្ទាប់ពីសម្រេចចំណងចាកចេញពី Man UTD រួច រូបគេបានធ្វើតេស្តសុខភាពនៅក្លិបថ្មី ដើម្បីអាចចូលរួមជំរំហ្វឹកហាត់ Aston Villa និងជាពិសេសនៅទឹកដី Villa Park ផ្ទាល់តែម្តង។ រឿងរ៉ាវចម្រូវចម្រាសនៅ Man UTD ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim របស់ Marcus Rashford ឈានដល់ទីបញ្ចប់ បន្ទាប់ពីរូបគេបាត់ប្រជាប្រិយក្រោមក្រសែភ្នែកគ្រូបង្វឹកព័រទុយហ្កាល់ អស់ចំនួន ១២ប្រកួតរួចមក និងគ្មានឈ្មោះលេង។

លើកិច្ចសន្យាខ្ចីជើងនោះក៏រួមមាននឹងលក្ខខណ្ឌទិញផ្តាច់ ជាមួយនឹងកិច្ចសន្យា ៣ឆ្នាំកន្លះផងដែរ។

ហេតុផលសំខាន់ដែលក្លិប Aston Villa នាំយក Marcus Rashford មកចូលរួមជាមួយខ្លួនគឺដើម្បីបំពេញជំនួសទីតាំងដែលខ្វះខាត់ បន្ទាប់ខ្លួនបានលក់ខ្សែប្រយុទ្ធ Jhon Duran ទៅកាន់ក្លិប Al Nassr៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង