×

គ្រូ Real Madrid ថា Man City ជាគូប្រជែងដ៏ខ្លាំងបំផុតដែលពួកគេត្រូវជួបក្នុងពានរង្វាន់ UEFA Champions League

គ្រូបង្វឹក លោក Carlo Ancelotti បាននិយាយថា ក្រុម Man City គឺជាគូប្រជែងដ៏ខ្លាំងបំផុតមួយដែលក្រុម Real Madrid របស់លោក ត្រូវជួបប្រទះក្នុងការប្រកួតវគ្គ Playoff ពានរង្វាន់ UEFA Champions League។

Real Madrid បានបញ្ចប់ការប្រកួត UEFA Champions League ទម្រង់ថ្មី ក្នុងវគ្គ League Phase ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ ១១ ដែលជាតំបន់ត្រូវប្រកួតវគ្គ Playoff ២ជើង បន្តទៀតដើម្បីស្វែងរកកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ក្នុងការផ្គូផ្គងនោះ Real Madrid ត្រូវចាប់មកជួប Man City ដែលបញ្ចប់វគ្គ League Phase ក្នុងចំណាត់ថ្នាក់លេខ២២។

ជួបគ្នាសាជាថ្មីនេះ លោក Carlo Ancelotti ក៏បានពណ៌នាអំពីដំណើរការរៀបចំសម្រាប់ការប្រកួតទម្រង់ថ្មីជាសុបិន្តអាក្រក់មួយ និងថាវាជាការប្រកួតដ៏ពិបាកដែលក្រុម Real Madrid ត្រូវជួបប្រទះក្រុមខ្លាំងដូចជា Man City ។ ប្រវត្តិជួបគ្នា ១៤ដង Real Madrid ចាញ់ Man City ៤ដង ស្មើគ្នា ៥ដង។ បែបនេះក្តី តាមរយៈបទពិសោធដ៏ជោគជាំរបស់ Real Madrid ក្នុងពានរង្វាន់ UEFA Champions League លោក Carlo Ancelotti យល់ថា ក្រុមរបស់លោកនឹងបន្តធ្វើបានល្អទៀត។

គ្រូបង្វឹកវ័យ៦៥ឆ្នាំ បានអោយដឹងថា “យើងបានប្រកួតក្នុងពានរង្វាន់នេះជាច្រើនឆ្នាំមកហើយ។ ខ្ញុំគិតថាការប្រកួតនឹងមានភាពសប្បាយរីករាយដូចរាល់ដង។ វាពិតជាលំបាកណាស់ក្នុងការទស្សន៍ទាយថានឹងមានអ្វីកើតឡើងក្នុងការប្រកួតនេះ ព្រោះគូប្រជែងគឺជាក្រុមដ៏ខ្លាំងមួយ។ វាហាក់ដូចជាសុបិនអាក្រក់ដែលយើងត្រូវជួប Man City សាជាថ្មី ប៉ុន្តែក្នុងការប្រកួតកម្រិតខ្ពស់ ដែលយើងមានបទពិសោធជាច្រើនឆ្នាំកន្លងមក យើងជឿជាក់លើការធ្វើបានល្អ ដែលកើតចេញពីការលេងអស់ពីសមត្ថភាព និង ទំនុកចិត្ត។”

សូមបញ្ជាក់ថា Real Madrid នឹងត្រូវជួបជាមួយ Man City ក្នុងជើងទី១ វគ្គ Playoff ពានរង្វាន់ UEFA Champions League ដែលនឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Etihad៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង