×

Chelsea ដាក់គោលដៅនាំយកកីឡាករវ័យក្មេងៗមកចូលរួមនាពេលខាងមុខ

ក្លិប Chelsea បានចាប់អារម្មណ៍លើការផ្ទេរខ្សែការពារ Marc Guehi របស់ក្លិប Crystal Palace។ នេះបើតាមការរាយការណ៍អោយដឹងពីសារពត៌មាន Caught Offside។

យុទ្ធសាស្ត្រផ្ទេរកីឡាកររបស់ក្លិបតោខៀវនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ គឺផ្តោតលើការនាំយកកីឡាករវ័យក្មេងល្អបំផុតមកចូលរួម។

ចាប់តាំងពីក្លាយជាម្ចាស់ក្លិបថ្មីមក លោក Todd Boehly បានសម្រេចចិត្តវិនិយោគលើកីឡាករទេពកោសល្យវ័យក្មេង ប៉ុន្តែអ្នកគាំទ្រចង់ឃើញកីឡាករដែលមានបទពិសោធន៍ខ្លះ ដើម្បីក្លាយជាផ្នែកមួយនៃក្រុមរបស់គ្រូបង្វឹលលោក Enzo Maresca។

Marc Guehi វ័យ២៤ឆ្នាំ ធ្លាប់ជាកីឡាកររបស់ Chelsea ពីឆ្នាំ ២០១៩-២១ មុនផ្លាស់ទៅចូលរួមCrystal Palace ជាទីដែលគេបានបញ្ចេញគុណផលយ៉ាងល្អ ហើយធ្វើអោយ Chelsea ចង់បានរូបគេត្រឡប់មកវិញ។

ក្លិប Chelsea ក៏ត្រូវបានកំណត់គោលដៅលើកីឡាករវ័យក្មេងម្នាក់ទៀតនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅគឺខ្សែបម្រើ Jesse Derry របស់ Crystal Palace ដូចគ្នា។ Derry មានវ័យទើបតែ១៧ឆ្នាំ ដែលអាចលេងតំបន់បម្រើបានទាំងសងខាង។

Jesse Derry នឹងក្លាយជាកីឡាករឥតតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបដិសេធកិច្ចសន្យាថ្មីជាមួយ Crystal Palace ហើយវាបានផ្តល់អោយ Chelsea នូវក្តីសង្ឃឹមក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ។

ទោះយ៉ាងណា Chelsea នឹងប្រទះឧបសគ្គជាច្រើនដ្បិតគូប្រជែងធំៗដូចជា Arsenal, Liverpool, និង Tottenham Hotspur សុទ្ធតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Jesse Derry ដែរ។
មានការជឿថាការប្រជែងដើម្បីចុះហត្ថលេខាលើ Jesse Derry ពីសំណាក់ក្លិបធំៗពីខាងដើម នឹងមានភាពតានតឹងខ្លាំងនៅចុងបញ្ចប់នៃរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង