×

លោក Keisuke Honda ថា កម្ពុជាត្រូវអភិវឌ្ឍឱ្យខ្លាំងជាង U23 ជប៉ុន ទើបអាចប្រជែងយកមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានមានប្រសាសន៍ទៅកាន់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ក្រោយចប់ការប្រកួតពានរង្វាន់ AFC U23 Asian Cup Qualifiers ។

លោក Honda បាននិយាយថា៖ “ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើងបានបង្ហាញទៅពួកគេពីការលេងដ៏ល្អខ្លះ។”

ទាក់ទងនឹងការអភវិឌ្ឍសមត្ថភាពសម្រាប់ក្រុមជម្រើសជាតិកម្ពុជា មុនឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លោក Honda បានឱ្យដឹងថា៖ “ប៉ុន្តែពួកយើង ត្រូវតែកែតម្រូវការលេងរបស់យើងជាច្រើនទៀត។ យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ។ ដូច្នេះ យើងមិនមានពេលច្រើនទេ។”

“ទាំងផ្នែកកលល្បិច ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា អ្នកទាំងអស់គ្នា ត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃផ្នែកទាំងនេះជារៀងរាលថ្ងៃ៕”

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង