×

ខ្សែប្រយុទ្ធ Mason Mount ទំនឹងមិនចាកចេញពី Man UTD ទៅកាន់ Inter Milan ទេ

ខ្សែប្រយុទ្ធ Mason Mount ទំនឹងមិនចាកចេញពី Man UTD ទៅកាន់ Inter Milan ទេ។ នេះបើតាមការបង្ហើបអោយដឹងពី អ្នកសារពត៌មានល្បីឈ្មោះលោក Fabrizio Romano។

កន្លងទៅមានការផ្សព្វផ្សាយថា ក្លិបអ៊ីតាលី Inter Milan កំពុងតែពិចារណាក្នុងការចរចាកុងត្រា Mason Mount នាំយកយករូបគេទៅលេងនៅក្របខណ្ឌ Serie A។

បច្ចុប្បន្នកីឡាកវ័យ២៦ឆ្នាំ កំពុងមានរបួស ដែលធ្វើអោយរូបគេមិនទាន់អាចបង្ហាញខ្លួនលេងអោយ Man UTD នោះទេ។

បែបនេះក្តី Inter Milan បានមើលឃើញថា Mason Mount គឺជាជម្រើសដ៏សក្ក័សម សម្រាប់ជំនួសតំណែងខ្សែប្រយុទ្ធ Henrikh Mkhitaryan ដែលមានវ័យជ្រេ ៣៦ឆ្នាំទៅហើយនោះ។

ទោះយ៉ាងណាដំណឹងនេះ ត្រូវបាន លោក Fabrizio Romano អះអាងថា នឹងមិនអាចកើតឡើងនោះទេ ព្រោះ Man UTD នៅចង់ឃើញ ការបញ្ចេញសមត្ថភាពរបស់កីឡាករក្រោមការដឹកនាំ របស់គ្រូបង្វឹកលោក Ruben Amorim។

មួយវិញទៀត កម្រិតហិរញ្ញវត្ថុរបស់ក្លិបបិសាចក្រហម និងធ្វើអោយពួកគេផ្តោតលើ ការប្រើប្រាស់កីឡាករក្នុងក្រុម ជាជាងការបញ្ចេញកីឡាករចាស់ នាំចូលកីឡាករថ្មី ដែលធ្វើអោយក្រុមត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រផ្សេងទៀត។

Mason Mount បានចូលរួមជាមួយនឹង Man UTD ដោយផ្លាស់ពី Chelsea កាលពីឆ្នាំ២០២៣ក្នុងតម្លៃខ្លួនប្រមាណជា៥៥លានផោនប៉ុន្តែចាប់តាំងពីពេលនោះមក រូបគេបានបង្ហាញខ្លួនត្រឹមតែ៣២ប្រកួតប៉ុណ្ណោះដោយភាគច្រើនពេលវេលារបស់គេគឺត្រូវសម្រាកព្យាបាលរបួស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង