×

Crystal Palace ដាក់គោលដៅនាំយកខ្សែប្រយុទ្ធ Tyler Dibling ពី Southampton

ក្លិប Crystal Palace បានដាក់គោលដៅនាំយកខ្សែប្រយុទ្ធ Tyler Dibling ពីក្លិប Southampton នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

ផែនការទិញលក់កីឡាកររបស់ Crystal Palace កំពុងដំណើរការ បន្ទាប់ពីរយៈកាលចុងក្រោយ នេះ ក្លិបហាក់មានភាពល្អប្រសើរឡើងវិញក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Oliver Glasner ថ្វីបើការចាប់ផ្តើមរដូវកាលរបស់ពួកគេហាក់ជួបការលំបាកក៏ដោយ។

ការចង់បានកីឡាករ Tyler Dibling ពីសំណាក់ Crystal Palace ដ្បិតពួកគេដឹងថា កីឡាករ Marc Guehi អាចនឹងមិនបន្តលេងជាមួយក្លិបតទៅទៀត បន្ទាប់ពីរូបគេបានទទួលការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើន។

យ៉ាងណា Tyler Dibling អាចនឹងមិនមានតម្លៃថោកនោះទេ ដោយមានការបង្ហើបថា ខាងក្លិប Southampton ទាមទារតម្លៃផ្ទេរប្រមាណ៥៥លានផោន ឬអាចមានតម្លៃខ្ពស់ជាងនេះទៀត សម្រាប់កីឡាករអង់គ្លេស វ័យទើបតែ១៩ឆ្នាំ។

ទន្ទឹមនឹងនេះ Crystal Palace ក៏នឹងមានការលំបាកក្នុងការចុះហត្ថលេខាលើ Tyler Dibling ដោយសារមានគូប្រជែងដ៏ពិបាកដោយរូបគេក៏ត្រូវបានក្លិប Tottenham Hotspur ចាប់អារម្មណ៍ចង់នាំយកទៅរួមក្រុមផងដែរ។

ក្រៅពី Tyler Dibling ហើយ ក្លិប Crystal Palace ក៏ត្រូវបានរាយការណ៍ថា កំពុងមើលឃើញកីឡាករមានសក្តានុពលរបស់ Southampton មួយរូបទៀត គឺខ្សែការពារ Taylor Harwood-Bellis ដោយក្លិបរហស្សនាមឥន្ទ្រីយ៍មួយនេះ កំពុងតាមដានស្ថានភាពរបស់រូបគេយ៉ាងដិតដល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង