×

Arsenal អាចបាត់បង់ខ្សែការពារ Nuno Tavares ដែលកំពុងលេងខ្ចីជើងនៅ Lazio

មានការរាយការណ៍អោយដឹងថា ខ្សែការពារ Nuno Tavares បានបង្ហាញទំរង់លេងយ៉ាងល្អក្នុងកុងត្រាខ្ចីជើងជាមួយនឹងក្លិប Lazio ដែលធ្វើអោយក្លិបអ៊ីតាលីមួយនេះ អាចទិញផ្តាច់រូបគេពីក្លិប Arsenal។

កីឡាករព័រទុយហ្កាល់ ត្រូវបាន Arsenal បញ្ចេញអោយខ្ចីជើងទៅកាន់ Lazio កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយនឹងលេងនៅទឹកដីអ៊ីតាលីពេញមួយរដូវកាល ២០២៤-២៥ ។

ក្នុងកុងត្រាខ្ចីជើងនោះ បាននិយាយថា Lazio មានជម្រើសក្នុងការទិញ Nuno Tavares ដាច់តែម្តង នៅរដូវក្តៅនេះត្រឹមតែតម្លៃ ៥លានអឺរ៉ូប៉ុណ្ណោះ។

ការបញ្ចេញសមត្ថភាពរបស់ Nuno Tavares នៅកីឡដ្ឋាន Stadio Olimpico ហាក់មានភាពលេចធ្លោ ហើយរូបគេបានបង្ហាញខ្លួន ២៥ប្រកួតគ្រប់កម្មវិធីអោយ Lazio រួចមកហើយ។

តាមរយៈទំរង់លេងបច្ចុប្បន្ន តម្លៃខ្លួនរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ អាចមានទៅដល់៦៥លានអឺរ៉ូដែល នេះមានន័យថា Arsenal នឹងត្រូវខាតបង់ប្រាក់រហូតទៅដល់ ៦០លានអឺរ៉ូយ៉ាងគួរអោយសោកស្តាយ។

Nuno Tavares ត្រូវបាន Arsenal ចុះហត្ថលេខាពីក្លិបព័រទុយហ្កាល់ Benfica កាលពីឆ្នាំ២០២១ ប៉ុន្តែត្រូវបានដាក់អោយលេងខ្ចីជើងជាបន្តបន្ទាប់ដូចជា ទៅក្លិប Marseille និង Nottinhgham Forest និងរហូតដល់ Lazio នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង