ក្លិប West Ham United ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Santiago Castro របស់ក្លិប Bologna នៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើតាមការរាយការណ៍ពីសារពត៌មាន Caught Offside។
កីឡាករអាហ្សង់ទីន មានទម្រង់លេងគួរអោយចាប់អារម្មណ៍ជាមួយ Bologna ដោយស៊ុតបាន ៨គ្រាប់ និង ចែកបាល់សម្រេចទី ៨ដង ពីការប្រកួត ៣១ដងរួចមក។ រូបគេគឺជាគោលដៅសម្រាប់របស់ Inter Milan ផងដែរ ប៉ុន្តែ ភ្នាក់ងាររបស់ក្លិប West Ham United កំពុងរក្សាការវិវត្តន៍របស់គេ។ Santiago Castro ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Arsenal និង Aston Villa ហើយរូបគេក៏ធ្លាប់ជាគោលដៅរបស់ Chelsea កាលពីមុនផងដែរ។ កីឡាករវ័យ២០ឆ្នាំត្រូវបានរំពឹងថានឹងមានតម្លៃប្រហែល ២៥ ទៅ ៣០ លានអឺរ៉ូ។
ជាការពិត West Ham United ត្រូវការចុះហត្ថលេខាលើអ្នកស៊ុតបញ្ចូលទីប្រកបដោយគុណភាពនៅរដូវក្តៅខាងមុខ។ ក្លិបបានចុះហត្ថលេខាលើ Niclas Fullkrug នៅដើមរដូវកាល តែក៏មានបញ្ហារបួសជាញឹកញយ។ ដូច្នេះ ការចុះហត្ថលេខាលើកីឡាករស៊ុតបញ្ចូលទីដែលអាចទុកចិត្តបាននឹងក្លាយជាអាទិភាពកំពូលសម្រាប់ West Ham ។
Santiago Castro អាចជាការទិញយករយៈពេលវែងដ៏ល្អសម្រាប់ West Ham ដោយគេនឹងជួយរកគ្រាប់បាល់ និងបង្កើតឱកាសសម្រាប់មិត្តរួមក្រុម។ ឱកាសផ្លាស់ទៅ Premier League ក៏នឹងក្លាយជារឿងដ៏រំភើបសម្រាប់សាមីកីឡាករ ហើយវានឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងអាជីព ។ ការលេងបាល់ទាត់ជាទៀងទាត់ក្នុងប្រទេសអង់គ្លេសអាចពន្លឿនការអភិវឌ្ឍន៍របស់គេ និងជួយគេអោយបំពេញសក្តានុពលសម្រាប់ការប្រកួតកម្រិតអន្តរជាតិ។
បើសិនជា West Ham United អាចនាំយក Santiago Castro មកពិតមែន នោះរូបគេនឹងត្រូវបានរំពឹងថានឹងបង្កើតភាពជាដៃគូដ៍សក័្កសមជាមួយ Jarrod Bowen និង Mohammed Kudus ក្នុងការវាយប្រយុទ្ធនៅរដូវកាលក្រោយ៕