×

Aston Villa ចង់នាំយកខ្សែបម្រើ Pedro Gonçalves ពី Sporting CP

ក្លិប Aston Villa ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើស្លាប Pedro Gonçalves របស់ក្លិប Sporting CP នាពេលកន្លងមក ហើយរបាយការណ៍ថ្មីៗបានអះអាងថាពួកគេនៅតែចាប់អារម្មណ៍លើកីឡាកររូបនេះដដែល។

កីឡាករវ័យ២៦ឆ្នាំ បានជួបបញ្ហារបួសក្នុងរដូវកាលនេះ ហើយបានខកខានការប្រកួតសរុបចំនួន ២៩ដងមកហើយ ក្នុងយុទ្ធនាការបច្ចុប្បន្ន។ Pedro Gonçalves មានថ្លៃផ្តាច់កុងត្រា ៨០ លានអឺរ៉ូក្នុងកិច្ចសន្យារបស់គេ ប៉ុន្តែវាទំនងមិនមានក្លិបណាមួយនឹងសុខចិត្តចំណាយប្រាក់ច្រើនបែបនេះសម្រាប់កីឡាករដែលខកខានលេងច្រើនប្រកួតដោយសារមានបញ្ហារបួស។

ទោះយ៉ាងណា Aston Villa អាចនឹងធ្វើការចរចាក្នុងលក្ខខណ្ឌដ៏សមស្របណាមួយ សម្រាប់ការនាំយកកីឡាករព័រទុយហ្កាល់នៅចុងបញ្ចប់នៃរដូវកាលនេះ។ Pedro Gonçalves បានបង្ហាញពីគុណភាពខ្ពស់ជាមួយ Sporting CP មុនពេលរបួសកើតឡើង ហើយគេអាចជាការបន្ថែមដ៏ល្អសម្រាប់ Aston Villa បើគេអាចត្រលប់មកវិញ បន្ទាប់ពីធូរស្រាលរបួស។ Pedro Gonçalves មានសមត្ថភាពលេងក្នុងតំបន់បម្រើទាំងសងខាង ព្រមទាំងមានការច្នៃប្រឌិតខ្ពស់នៅលើទីលាន។

កន្លងមក Aston Villa ពឹងផ្អែកខ្លាំងលើ Ollie Watkins ក្នុងតំបន់បម្រើ ហើយរូបគេពិតជាត្រូវការជំនួយបន្ថែមទៀត។ Aston Villa កំពុងសង្ឃឹមថា នឹងអាចបន្តទទួលបានកៅអីពានរង្វាន់អឺរ៉ុប សម្រាប់រដូវកាលក្រោយ ប៉ុន្តែវានៅតែត្រូវមើលថា តើពួកគេអាចកែលម្អក្រុមរបស់ពួកគេបានប៉ុណ្ណា ក្នុងអំឡុងពេលរដូវក្តៅ។ ក្រុមរបស់លោក Unai Emery ត្រូវការនាំយកកីឡាករល្អជាងមុនប្រសិនបើពួកគេចង់ប្រកួតក្នុងកម្រិតខ្ពស់បំផុត។ ការចុះហត្ថលេខាលើកីឡាករដែលមានសមត្ថភាពដូចជា Pedro Gonçalves អាចបង្ហាញថាជាការសម្រេចចិត្តដ៏ឈ្លាសវៃ។

ការបញ្ចុះបញ្ចូលសាមីកីឡាករ Pedro Gonçalves អោយចូលរួមជាមួយ Aston Villa ទំនងមិនពិបាកទេ ព្រោះឱកាសនៃការលេងនៅលីគបាល់ទាត់ដែលមានការប្រកួតប្រជែងខ្លាំងដូចជា Premier League នឹងជាជំហានដ៏សំខាន់ក្នុងអាជីពរបស់គេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង