×

ខ្សែការពារ Liverpool ២រូបបន្ថែម ទៀតរងរបួស ខណៈត្រៀមប៉ះ Newcastle Unitedនៅវគ្គផ្តាច់ព្រ័ត្រ EFL Cup

Liverpool កំពុងជួបប្រទះបញ្ហាខ្សែការពារ ខណៈដែលពួកគេកំពុងត្រៀមខ្លួនក្នុងការប្រកួតសំខាន់មួយទៀត គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ទល់នឹងក្រុមគូប្រជែង Newcastle United ។

ជាក់ស្តែង កីឡាករខ្សែការពាររបស់ក្រុម២រូបបន្ថែមបានរងរបួសគឺ Trent Alexander-Arnold និង Ibrahima Konate ដោយរបួសពួកគេបានកើតឡើងក្នុងការប្រកួតចាញ់ Paris Saint-Germain នៅជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ខណៈពួកគេក៏ហាលអាវត្រឹមវគ្គនេះ ដូចគ្នា ក្រោយចាញ់ដោយការទាត់បាល់១១ម៉ែត្រ កាត់សេចក្តី ៤-១ ក្រោយលទ្ធផលសរុបទាំង២ជើងស្មើគ្នា ១-១។

ក្នុងការប្រកួតនោះ Trent Alexander-Arnold ត្រូវបានមើលឃើញថា មានបញ្ហារបួសក៏ជើង ខណៈ Ibrahima Konate ក៏ត្រូវបានដឹងថា មានរបួសដូចគ្នា ក្រោយចប់ការប្រកួត។ Liverpool មិនមានខ្សែការពារ Joe Gomez និង Conor Bradley រួចទៅហើយ ដោយសារពួកគេសុទ្ធតែកំពុងមានបញ្ហារបួស ហើយបញ្ហារបស់ Trent Alexander-Arnold និង Ibrahima Konate កាន់តែដាក់បន្ទុកបន្ថែមដល់ក្រុមរបស់លោក Arne Slot។

ទាក់ទិននឹងរឿងនេះ គ្រូបង្វឹកវ័យ៤៦ឆ្នាំ បានអោយដឹងថា “Trent Alexander-Arnold ទំនឹងមិនអាចចូលលេងបានទេ ព្រោះរបួសបានធ្វើអោយរាងកាយរបស់គេមិនមានភាពពេញលេញ ប៉ុន្តែសម្រាប់ Ibrahima Konate ខ្ញុំរំពឹងថា រូបគេនឹងអាចចូលលេងវិញបាន ព្រោះរបួសរបស់គេហាក់មិនធ្ងន់ធ្ងរទេ។ ទោះយ៉ាងណា បញ្ហាទាំងអស់នេះ មិនមែនជារឿងល្អសម្រាប់ពួកយើងនោះទេ តែខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនឹងមានភាពប្រសើរឡើងវិញ។”

សម្រាប់ការប្រកួត Liverpool ទល់នឹង Newcastle United វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នឹងធ្វើឡើងនាចុងសប្តាហ៍នេះ នាកីឡដ្ឋាន Wembley Stadium៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង