×

គ្រូ Newcastle United ថា ខ្លួនរីករាយបំផុតក្រោយឈ្នះជើងឯកពានរង្វាន់ EFL Cup

គ្រូបង្វឹក Newcastle United លោក Eddie Howe បាននិយាយថា លោកមានក្តីរំភើបរីករាយជាទីបំផុតក្រោយពីក្រុមរបស់លោក បានឈ្នះជើងឯកពានរង្វាន់ EFL Cup។

ជាការពិត Newcastle United បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ EFL Cup តាមរយៈការយកឈ្នះ Liverpool ២-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីពេលថ្មីៗនេះ ។

នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley នោះ គ្រាប់បាល់២គ្រាប់របស់ Newcastle United រកបានដោយ Dan Burn និង Alexander Isak ខណៈ Liverpool តាមបាន១គ្រាប់ចុងម៉ោង ដោយ Federico Chiesa។

តាមរយៈជ័យជំនះនេះ គ្រប់គ្រាន់ដើម្បីជួយក្រុម Newcastle United ឈ្នះជើងឯកពានរង្វាន់ EFL Cupឆ្នាំ២០២៥។ EFL Cup ជាពានរង្វាន់ក្នុងស្រុកលើកដំបូងដែលក្រុមរហស្សនាមសិរាកាព្រៃ ទទួលបានលើកដំបូង ក្រោយខកខានរយៈពេល ៧០ឆ្នាំ ពោលគឺគិតចាប់តាំងពីឆ្នាំ ១៩៥៥មក។

លទ្ធផលដ៏ល្អប្រសើរនេះបានធ្វើអោយ គ្រូបង្វឹក Newcastle United លោក Eddie Howe បង្ហាញពីភាពរំភើបរីករាយយ៉ាងខ្លាំង។

លោក Eddie Howe បានអោយដឹងក្រោយចប់ការប្រកួតថា “ បាទមែនហើយ វាមានអារម្មណ៍អស្ចារ្យណាស់។ ខ្ញុំគិតថាវាជារឿងមិនគួរអោយជឿ។ ខ្ញុំពិតជាពេញចិត្តនឹងការលេងរបស់យើង។ ខ្ញុំគិតថាកីឡាករខ្ញុំអស្ចារ្យណាស់។ យើងសមនឹងទទួលបានកិត្តិយសយ៉ាងពេញលេញ តាមរយៈការតស៊ូរបស់យើង។”

ដោយឡែក EFL Cup ក៏ជាពានរង្វាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែល Newcastle United ទទួលបានផងដែរ។ ក្នុងចំណោមក្រុមទាំងអស់នៅអង់គ្លេស មាន២៤ក្រុមប៉ុណ្ណោះធ្លាប់ឈ្នះពានរង្វាន់នេះ ដោយក្នុងនោះ Liverpool ឈ្នះច្រើនជាងគេចំនួន ១០លើក តាមពីក្រោយដោយ Man City ៨លើក និង Manchester United ៦លើក។ Chelsea និង Aston Villa ៥លើក, Tottenham Hotspur និង Nottingham Forest ៤លើកដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង