×

Liverpool សម្លឹងឃើញគោលដៅទុកជំនួសខ្សែបម្រើ Luis Díaz

Liverpool ចង់រុះរើសមាសភាពក្នុងក្រុមរបស់ពួកគេក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយក្នុងនោះខ្សែបម្រើ Luis Diaz ត្រូវបានរំពឹងថា នឹងចាកចេញពីកីឡដ្ឋាន Anfield នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីពេលវេលាដ៏ខកចិត្តកន្លងមក។

ក្រុមហង្សក្រហមមានរដូវកាលដ៏ល្អមួយ ប៉ុន្តែការរងការបរាជ័យជាបន្តបន្ទាប់ នៅក្នុងពានរង្វាន់ UEFA Champions League និង EFL Cup បានធ្វើអោយស្ថានភាពក្រុមមានការធ្លាក់ចុះ។

ក្នុងការប្រកួតពានរង្វាន់ទាំង២នេះ Liverpool បានព្យាយាមស្វែងរកការបញ្ចប់ទី ហើយ Luis Diaz មានពេលវេលាមិនល្អទេ និងមិនអាចផ្តល់ជំនួយបានច្រើន។ ការបញ្ចេញសមត្ថភាពមិនល្អដូចមុននៅក្នុងឆ្នាំ ២០២៥ នេះហើយ បានធ្វើអោយកីឡាករជនជាតិកូឡុំប៊ី ទទួលរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ។

ដោយទទួលបានភាពអវិជ្ជមាន Luis Diaz ត្រូវបានអ្នកសារព័ត៌មានល្បីឈ្មោះលោក Fabrizio Romano បាននិយាយថា កីឡាករវ័យ ២៨ ឆ្នាំមាន លទ្ធភាព ដើម្បីចាកចេញពី Liverpool នៅរដូវក្តៅហើយវាហាក់ដូចជា ពួកគេក៏កំពុងរៀបចំសម្រាប់រឿងនេះដែរ។

រីឯប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូឡុំប៊ី Antena 2 អោយដឹងថា គ្រូបង្វឹក Liverpool លោក Arne Slot បានបញ្ជាក់យ៉ាងច្បាស់ថា Luis Diaz អាចចាកចេញនៅរដូវក្តៅ ហើយលោកចង់បានខ្សែបម្រើ Leroy Sane របស់ក្លិបអាល្លឺម៉ង់ Bayern Munich។

Leroy Sane ដែលធ្លាប់ឈ្នះពានរង្វាន់ Premier League ២សម័យជាមួយ Man City នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយវាត្រូវបានគេរំពឹងទុកជាយូរមកហើយថា រូបគេនឹងចាកចេញពី Bayern Munich ដោយមិនចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីនោះទេ។ នេះនឹងក្លាយជាអ្វីដែល Liverpool ចង់បាន ព្រោះពួកគេនឹងធូរស្រាលការចំណាយលើតម្លៃផ្ទេរដើម្បីនាំយកកីឡាករដែលមានគុណភាពពិតប្រាកដដូចជា Leroy Sane នេះ។

ទោះយ៉ាងណា Liverpool នឹងជួបគូប្រជែងដ៏តានតឹងមួយ ដោយក្លិប Barcelona ក៏ត្រូវបានដឹងថា បានចាប់អារម្មណ៍ Leroy Sane ហើយប៉ុនប៉ងនាំយករូបគេទៅចូលនៅរដូវក្តៅខាងមុខដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង