×

Tottenham Hotspur អាចបាត់បង់ខ្សែបម្រើ Rodrigo Bentancur នៅរដូវក្តៅខាងមុខ

Tottenham Hotspur កំពុងប្រឈមមុខនឹងការបាត់បង់ខ្សែបម្រើសំខាន់មួយរូបនោះគឺ Rodrigo Bentancur នៅរដូវក្តៅខាងមុខ បន្ទាប់ពីមានការរាយការណ៍ថា ក្លិប Atletico Madrid បានស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេ មុនពេលចាប់ផ្តើមរដូវកាលថ្មី ២០២៥-២៦។

កីឡាករអ៊ុយរូហ្កាយ បានចាប់ផ្តើមអាជីពដ៏អស្ចារ្យជាមួយ Tottenham Hotspur បន្ទាប់ពីចាកចេញពី Juventus ក្នុងខែមករាឆ្នាំ ២០២២។ ដំបូងឡើយ Rodrigo Bentancur មិនសូវទទួលបានការចាប់អារម្មណ៍ទេ សម្រាប់វត្តមានរបស់គេនៅក្របខណ្ឌ Premier League ប៉ុន្តែក្រោយពីមានរបួសសរសៃពួរ ត្រូវអវត្តមាន៨ខែ នឹងវិលត្រឡប់មកវិញនោះ កីឡាករវ័យ២៧ឆ្នាំ បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង។ ជាក់ស្តែង Rodrigo Bentancur បានតស៊ូដើម្បីឈានដល់កម្រិតដ៏លេចធ្លោមួយនឹងបានក្លាយជា កីឡាករសំខាន់សម្រាប់ Tottenham Hotspur ហើយក៏ទាក់ទាញក្រសែភ្នែកពីក្លិបធំៗនានា ។

ឥឡូវនេះ ក្លិប Atletico Madrid បានចូលរួមជាមួយក្លិបដទៃ ដើម្បីសាកសួរអំពីលក្ខខណ្ឌនៃការចុះហត្ថលេខា Rodrigo Bentancur ដោយក្លិបនៅអេស្ប៉ាញ កំពុងចង់បានកីឡាករខ្សែបម្រើថ្មី ដែលមានសមត្ថភាពដូចជា Bentancur។

ការពិភាក្សាដំបូងរវាង Atletico Madrid និង សាមីកីឡាករ Rodrigo Bentancur បានធ្វើឡើងហើយ ប៉ុន្តែមិនមានការរាយកាណ៍ ពីលទ្ធផលនៃការជួបចរចាគ្នានោះទេ។ វាទំនងជា Atletico Madrid កំពុងធ្វើការស្ទាបស្ទង់លើចក្ខុវិស័យរបស់កីឡាករដែលស្ថិតក្នុងបញ្ជីនៅក្នុង ទីផ្សារដោះដូរកីឡាកររដូវក្តៅ។ គ្រូបង្វឹក Atletico Madrid លោក Diego Simeone គឺជាអ្នកគាំទ្រកីឡាករដែលមានភាពឆេវឆាវចំពោះការប្រកួតរបស់ពួកគេ ហើយនោះគឺជាអ្វីដែល Benctancur បានបង្ហាញនៅលើទីលាន។

វានឹងក្លាយជារឿងគួរអោយចាប់អារម្មណ៍ ដោយ Atletico Madrid កំពុងព្យាយាមអន្ទងចិត្ត Rodrigo Bentancur ប៉ុន្តែ Tottenham Hotspur ក៏នឹងតស៊ូដើម្បីរក្សាកីឡាករសំខាន់របស់ពួកគេ ដើម្បីការប្រកួតប្រជែងដ៏តានតឹងនារដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង