×

លោក Martin Keown ថា Arsenal នាំយកខ្សែប្រយុទ្ធ Benjamin Sesko ពី RB Leipzig ជាសម្ងាត់

អតីតកីឡាករ Arsenal និងបច្ចុប្បន្នជាអ្នកវិភាគកីឡាបាល់ទាត់ល្បីឈ្មោះមួយរូបនៅអង់គ្លេសលោក Martin Keown បានអះអាងថា Arsenal បានបញ្ចប់ដោយជោគជ័យជាសម្ងាត់ ក្នុងការនាំយកខ្សែប្រយុទ្ធ Benjamin Sesko ពី RB Leipzig ។

ជាការពិត Arsenal បានកំណត់ឈ្មោះកីឡាករដែលត្រូវដោះដូរកីឡាកររដូវក្តៅដ៏សំខាន់ ហើយគោលបំណងចម្បងគឺការចុះហត្ថលេខាលើខ្សែប្រយុទ្ធលំដាប់កំពូលមួយរូប ដើម្បីពង្រឹងក្រុម។ ទោះបីជាស្ថិតក្នុងចំណោមក្រុមដែលប្រជែងយ៉ាងខ្លាំងក្លា សម្រាប់ពានរង្វាន់ Premier League ក៏ដោយក៏ក្រុមរបស់លោក Mikel Arteta យល់ថា សមត្ថភាពរបស់ក្រុមហាក់តាមពីក្រោយឆ្ងាយពីក្រុមកំពូលតារាង Liverpool ។

ការរងរបួសជាបន្តបន្ទាប់ទៅលើខ្សែប្រយុទ្ធសំខាន់ៗដូចជា Bukayo Saka, Gabriel Jesus, Gabriel Martinelli និង Kai Havertz បានរាំងស្ទះយ៉ាងខ្លាំងដល់ទម្រង់លេងរបស់ Arsenal នៅរដូវកាល ២០២៤-២៥។បន្ថែមពីនេះ ការបរាជ័យរបស់ Arsenal ក្នុងការនាំយកខ្សែប្រយុទ្ធថ្មី កាលពីទីផ្សាររដូវរងា អាចបង្ហាញថា ក្រុមពិតជាមានការខ្វះខាត ដូច្នេះទីផ្សាររដូវក្តៅកាន់តែមានសារៈសំខាន់សម្រាប់ពួកគេ។

Arsenal មានខ្សែប្រយុទ្ធជាច្រើនស្ថិតក្នុងបញ្ជីដូចជា Alexander Isak និង Benjamin Sesko ។ ប៉ុន្តែ Benjamin Sesko ហាក់ដូចជាជម្រើសច្បាស់លាស់ជាង ហើយរបាយការណ៍ថ្មីៗបានបង្ហើបប្រាប់លោកលោក Martin Keown ថា កីឡាករស្លូវេនី វ័យ២១ឆ្នាំ បានសម្រេចការផ្លាស់ប្តូរទៅកីឡដ្ឋាន Emirate ហើយ។

ទាក់ទិននឹងរឿងនេះ លោក Martin Keown អតីតខ្សែការពារ Arsenal និងជាអ្នកវិភាគនៅ TNT Sports បានបង្ហើបថា ក្រុមកាំភ្លើងធំប្រហែលជាបានបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធថ្មីរួចហើយ។
ថ្លែងនៅលើ TNT Sports លោក Keown បានអោយដឹងថា “ខ្ញុំជឿថា Arsenal បានទិញកីឡាករម្នាក់ រួចហើយ ប៉ុន្តែវាធ្វើឡើងដោយសម្ងាត់។ ពួកគេនឹងមិនធ្វើកំហុសដូចទីផ្សាររដូវរងាទៀតទេ។”

ទោះបីជាមានការអះអាងរបស់លោក Keown ក៏ដោយ វាមិនទំនងថា Arsenal នឹងធានាបាននូវការផ្ទេរមួយនោះទេ ដោយសារការវិវត្តន៍ទាក់ទងនឹងការតែងតាំងនាយកកីឡាថ្មី លោក Andre Berta។ បែបនេះក្តី ការនាំយក Benjamin Sesko អាចនឹងមានភាគរយខ្ពស់ជាង Alexander Isak របស់ Newcastle United។

ទម្រង់លេងរបស់ Benjamin Sesko នៅ RB Leipzig ពិតជាគួរអោយចាប់អារម្មណ៍ អមជាមួយរាងកាយជាខ្សែប្រយុទ្ធដ៏រឹងមាំ ដែល Arsenal កំពុងខ្វះខាត។ ការបញ្ចូលគ្នានៃជំនាញបច្ចេកទេស កម្លាំង និងសមត្ថភាពបញ្ចប់ទី ធ្វើអោយ Sesko ក្លាយជាបេក្ខភាពដ៏ស័ក្តិសមក្នុងទម្រង់លេងរបស់លោក Mikel Arteta ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង