×

CBS Fantasy League ៖ កីឡាករសំខាន់ៗដែល Managers នានា គួរតែទិញចូលឱ្យមាននៅក្នុងក្រុម

ការប្រកួតលីគកំពូលអង់គ្លេសនឹងត្រលប់មកវិញហើយចុងសប្ដាហ៍នេះ ហើយ Managers នានាគួរពិចារណាទិញយកកីឡាករដែលបានរៀបរាប់នូវខាងក្រោមនេះ។ កីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ កីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច និងកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេ គួរតែមាននៅក្នុងក្រុម PL Fantasy ។

កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមានកីឡាករ Mohamed Salah (១០គ្រាប់) របស់ក្រុម Liverpool, កីឡាករ Jamie Vardy (៧គ្រាប់) របស់ក្រុម Leicester City, និង កីឡាករ Michail Antonio (៦គ្រាប់) របស់ក្រុម West Ham United។

កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Mateo Kovačić (៥ដង) របស់ក្រុម Chelsea និងកីឡាករ Mohamed Salah (៥ដង) របស់ក្រុម Liverpool។

កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Illan Meslier របស់ក្រុម Leeds United, កីឡាករ Kasper Schmeichel របស់ក្រុម Leicester City និងកីឡាករ Ben Foster របស់ក្រុម Watford ៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង