×

ខ្សែប្រយុទ្ធ Chris Wood របស់ Nottingham Forest មិនទាន់ច្បាស់ពីលទ្ធភាពចូលលេងទល់នឹង Man UTD

ខ្សែប្រយុទ្ធ Chris Wood របស់ Nottingham Forest កំពុងមានភាពប្រសើរឡើងវិញទៅលើបញ្ហារបួស ប៉ុន្តែរូបគេនៅតែមិនច្បាស់លាស់ពីការចូលលេងទល់នឹង Man UTD នៅកីឡដ្ឋាន City Ground ក្នុងជំនួបក្របខណ្ឌ Premier League ពាក់កណ្តាលសប្តាហ៍នេះ។

កីឡាករ វ័យ៣៣ឆ្នាំ បានរងរបួសត្រគាកពេលបំពេញកាតព្វកិច្ចការប្រកួតអន្តរជាតិជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិនូវែលសេឡង់នៅដើមខែមីនា។

Chris Wood បានស៊ុតបញ្ចូលទី ១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ដង នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Nottingham Forest ក្នុងរដូវកាលនេះ តែដោយសារបញ្ហារបួស រូបគេបានខកខានការប្រកួតឈ្នះ Brighton ក្នុងពានរង្វាន់ FA Cup វគ្គ ៨ក្រុមចុងក្រោយ ។

គ្រូបង្វឹក Nottingham Forest លោក Nuno Espirito Santo បានសង្ឃឹមថា Chris Wood នឹងភាពពេញលេញ ប៉ុន្តែមិនបានបញ្ជាក់ពីពេលដែលកីឡាកររូបនេះនឹងត្រលប់មកវិញនោះទេ។

Wood បានសម្រាកត្រឹមតែ១០ នាទីប៉ុណ្ណោះក្នុងវគ្គទី២នៃជ័យជំនះ ៣-០ របស់ក្រុមនូវែលសេឡង់ទៅលើក្រុមនូវែលខាឡេដូនៀដែលបានធានាកៅអីទៅកាន់ FIFA World Cup 2026 ។

Nottingham Forest កំពុងឈរនៅលេខរៀងទី ៣ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ខណៈដែលពួកគេកំពុងប្រឹងប្រែងស្វែងរក្សាកៅអីដើម្បីបានទៅចូលរួមការប្រកួត UEFA Champions League នៅឆ្នាំក្រោយ ហើយ Chris Wood បានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្រុមនៅរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង