×

មុនប៉ះ Spurs អតីតកីឡាករមាន់ខ្នាយមាស Darren Bent ព្យាករថា Man Utd នឹងបញ្ចប់នៅលេខ៧

អតីតខ្សែប្រយុទ្ធក្រុម Tottenham Hotspur លោក Darren Bent បានព្យាករថា ក្រុម Manchester United នឹងបញ្ចប់នៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាង Premier League នៅរដូវកាលនេះ បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាសក្នុងលទ្ធផល ៥-០ ដោយក្រុម Liverpool កាលពីចុងសប្តាហ៍មុន។

Bent បានឱ្យដឹងថា Man United នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ ក្នុងតារាង Premier League ប្រសិនបើពួកគេបន្តការពារតំណែងរបស់អ្នកចាត់ការរបស់ពួកគេ ពោលគឺលោក Ole Gunnar Solskjaer រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Man United បច្ចុប្បន្ន ឈរ នៅ លេខ រៀង ទី ៧ ក្នុង តារាង Premier League ដោយ មាន ១៤ ពិន្ទុ ពី ការ ប្រកួត ៩ លើក។

Bent បានប្រាប់សារព័ត៌មានមួយ នៅពេលត្រូវបានសួរពីចំណាត់ថ្នាក់របស់ Man United នៅពេលបញ្ចប់រដូវកាល ថា៖ “ទី៧។ ប្រសិនបើពួកគេរក្សា Solskjaer ពេញមួយរដូវកាល និយាយដោយស្មោះត្រង់ គឺលេខ៧។”

“ប្រសិនបើពួកគេ នឹងលេងតាមរបៀបដែលពួកគេបានធ្វើជាមួយ Liverpool និង Atalanta ក្រុមណាមួយក្នុងចំណោមក្រុមកំពូលទាំង៨ អាចយកឈ្នះពួកគេនៅថ្ងៃណាមួយ។”

Man United នឹងត្រូវប៉ះ Tottenham ក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅ Premier League នៅថ្ងៃទី សៅរ៍ ទី៣០ខែតុលា ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង១១យប់តទៅ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង