×

ខ្សែការពារ Chelsea Wesley Fofana នឹងអវត្តមានដល់ដំណាច់រដូវកាលព្រោះរបួស

គ្រូបង្វឹក Chelsea លោក Enzo Maresca បានបញ្ជាក់ថា របួសសរសៃពួរនឹងធ្វើអោយខ្សែការពារកណ្តាល Wesley Fofana ត្រូវអវត្តមានសម្រាប់ការប្រកួតដែលនៅសេសសល់នៃរដូវកាលនេះ។

ក្លិបតោខៀវ បានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំង វ័យ២៤ឆ្នាំ បានទទួលការវះកាត់ព្យាបាលដោយជោគជ័យហើយ ប៉ុន្តែរូបគេត្រូវការរយៈពេលដើម្បីជាសះរបួស។

មែនទែនទៅ Wesley Fofana មានបញ្ហានិងមិនបានបង្ហាញខ្លួនតាំងការប្រកួតដែល Chelsea ចាញ់ Arsenal ១-០ ក្នុងជំនួបក្របខណ្ឌ Premier League តាំងពីពាក់កណ្តាលខែមីនា ដោយទើបតែឥឡូវនេះ ដែលរូបត្រូវបានបញ្ជាក់ពីស្ថានភាពរបួស និង ការវះកាត់ព្យាបាល។

ខណៈដែល Chelsea នឹងត្រូវដំណើរការការប្រកួតដោយគ្មានវត្តមានរបស់ Wesley Fofana នោះ លោក Enzo Maresca បានដាក់ក្តីសង្ឃឹមទៅលើខ្សែការពារបែលហ្ស៊ីក Romeo Lavia ក្នុងការបំពេញនូវចន្លោះខ្វះខាត។

ជុំវិញបញ្ហានេះ គ្រូបង្វឹក Chelsea លោក Enzo Maresca បាននិយាយថា “ជាអកុសល Wesley Fofana នឹងអវត្តមានពេញមួយរដូវកាល។ ខ្ញុំសង្ឃឹមថា Romeo Lavia អាចជួយក្រុមដោះស្រាយបញ្ហាដែលកំពុងកើតឡើង។ ខ្ញុំមិនដឹងថា តើការប្រកួតបន្ទាប់វាយ៉ាងម៉េចទេ ប៉ុន្តែ Romeo Lavia មើលទៅល្អណាស់សម្រាប់ពេលនេះ។”

ក្រៅពីនេះអវត្តមានរបស់ Wesley Fofana ហើយ Chelsea ក៏មានដំណឹងល្អខ្លះដែរ ដោយខ្សែប្រយុទ្ធ Marc Guiu នឹងវិលត្រឡប់មកកាន់ទីលានវិញបាន។

Marc Lavia វ័យ ២១ ឆ្នាំក៏បានជួបបញ្ហារបួសសរសៃពួរ ប៉ុន្តែរូបគេបានមានភាពធូរស្រាលដើម្បីមកជួយក្រុមក្នុងការប្រកួតសំខាន់ៗរបស់ក្រុម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង