×

Tottenham Hotspur ជឿថាអាចនាំយក Angel Gomes ពី Lille ដោយឥតតម្លៃខ្លួន

Tottenham Hotspur ត្រូវបានរាយការណ៍ថា មានទំនុកចិត្តក្នុងការនាំយកខ្សែបម្រើ Angel Gomes ពី Lille ដោយឥតគិតថ្លៃនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

កីឡាករអង់គ្លេសបានរកឃើញភាពភ្លឺស្វាងមកវិញ ជាមួយលេងអោយ Lille ក្រោយចាកចេញពី Man UTD ប៉ុន្តែឥឡូវនេះវាជិតដល់ពេលបញ្ចប់នៃពេលវេលារបស់គេនៅប្រទេសបារាំងហើយ ដ្បិតគេកំពុងឈានដល់ការបញ្ចប់កិច្ចសន្យាបច្ចុប្បន្ន ខណៈការចរចាកិច្ចសន្យាថ្មីហាក់មិនបានធ្វើឡើងទេ។

ដំណឹងនេះធ្វើអោយក្លិបជាច្រើនមានការចាប់អារម្មណ៍លើ Angel Gomes ប៉ុន្តែហាក់ដូចជាមានតែ Tottenham Hotspur ដែលមានភាពជឿជាក់ខ្លាំងថា នាំយកកីឡាករវ័យ២៤ឆ្នាំមកចូលរួមដោយឥតតម្លៃខ្លួន នៅពេលកិច្ចសន្យារបស់គេជាមួយ Lille ផុតសុពលភាព។

Angel Gomes ជាកីឡាករដ៏ល្អមួយដើម្បីពង្រឹងក្រុម Tottenham Hotspur ដែលកំពុងមានរដូវកាលដ៏លំបាក ហើយចង់កែប្រែក្រុមឡើងវិញសម្រាប់ការប្រកួតរដូវកាលក្រោយ។

វាពិតជាគួរអោយចាប់អារម្មណ៍ក្នុងការឃើញ Angel Gomes ត្រលប់មកលេងបាល់ទាត់នៅអង់គ្លេស វិញ បន្ទាប់ពីមានភាពតានតឹងក្នុងអាជីពជាមួយ Man UTD ។ Angel Gomes ឥឡូវហាក់ដូចជាអាចត្រៀមខ្លួនដើម្បីឈានទៅលេងអោយក្លិបកំពូលនៅ Premier League ហើយគេប្រាកដជាអាចបង្កើតផលវិជ្ជមានជាមួយ Tottenham Hotspur ។

ដោយឡែក ក៏មានការរាយការណ៍ដ៏គួរអោយចាប់អារម្មណ៍មួយទៀតដែរ ដោយ Man UTD អាចចុះហត្ថលេខាលើ Angel Gomes ឡើងវិញនៅរដូវក្តៅនេះ ។ Man UTD ក៏ដូចជា Tottenham Hotspur ដែរ គឺពួកគេមានរដូវកាលដ៏ខកចិត្តយ៉ាងខ្លាំង ដូច្នេះចាំបាច់ត្រូវមានការប្រុងប្រយ័ត្នក្នុងការផ្លាស់ប្តូរក្រុម។

Angel Gomes គឺជាកីឡាករវ័យក្មេងមានទេពកោសល្យ ដែលបានធ្វើបានយ៉ាងល្អក្នុងការផ្លាស់ទៅក្រៅប្រទេសដើម្បីទទួលបានពេលវេលា និងឱកាសលេងកាន់តែច្រើន ហើយបើសិនជាគេវិលមកអង់គ្លេសវិញពិតមែន នោះរូបគេអាចនឹងបង្ហាញភាពភ្ញាក់ផ្អើលចំពោះគុណផលថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង