×

Newcastle United ចង់លក់ខ្សែបម្រើ Sandro Tonali នៅរដូវក្តៅនេះ

Newcastle United នឹងផ្តោតទៅលើការចុះហត្ថលេខាកីឡាករសំខាន់ៗមួយចំនួននៅរដូវក្តៅនេះ ប៉ុន្តែពួកគេក៏អាចបាត់បង់កីឡាករជាច្រើនរូបវិញដែរ ហើយម្នាក់ក្នុងចំណោមនោះអាចជាខ្សែបម្រើ Sandro Tonali ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លោបនៅអ៊ីតាលី និងអេស្ប៉ាញ។

Alexander Isak និង Antony Gordon ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Newcastle United រួចទៅហើយ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែពេលនេះ Sandro Tonali អាចជាកីឡាករមួយរូបទៀតដែលនឹងចាកចេញដែរ។

Juventus ចង់នាំកីឡាករវ័យ២៤ឆ្នាំ ត្រលប់ទៅអ៊ីតាលីវិញ ខណៈ Barcelona ក៏ត្រូវបានដឹងថាមានការចាប់អារម្មណ៍លើរូបគេ ។ យ៉ាងណាក៏ដោយ Newcastle United មានមហិច្ឆតាក្នុងការពង្រឹងខ្លួនក្លាយជាក្រុមលេងនៅ UEFA Champions League ហើយព្រោះរឿងនេះ ពួកគេមិនចង់លក់កីឡាករឆ្នើមដូចជា Tonali ដែលមានសារៈសំខាន់ក្នុងក្រុមរបស់លោក Eddie Howe ទេ។បែបនេះក្តី ប្រភពពី La Stampa អះអាងថា Newcastle United បានកំណត់តម្លៃអប្បបរមា ៦០ ទៅ ៧០ លានអឺរ៉ូសម្រាប់ Sandro Tonali ។

ជាមួយតម្លៃដ៏ខ្ពស់នេះ Juventus ទំនងជាមិនមានឆន្ទៈក្នុងការចំណាយទេ ប៉ុន្តែក្លិបចង់ប្រើប្រាស់ការចរចាដោយដាក់បញ្ចូល ខ្សែបម្រើ Douglas Luiz ក្នុងកិច្ចព្រមព្រៀងមួយដើម្បីធ្វើអោយតម្លៃធ្លាក់ចុះដល់តួលេខដែលស័ក្តិសមនឹងពួកគេ។

Newcastle United បានចុះហត្ថលេខាលើ Sandro Tonali ពី AC Milan តម្លៃខ្លួន ៦០ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ហើយរូបគេបានក្លាយជាកីឡាករដ៏សំខាន់បំផុតមួយរូប ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

វាដូចជាភាពភ្ញាក់ផ្អើលមួយបើ Newcastle United សុខចិត្តលក់ Sandro Tonali ក្នុងតម្លៃដែលបានរាយការណ៍នេះ ដោយវាកើតឡើងលុះត្រាតែសាមីកីឡាករខ្លួនឯងបានជំរុញអោយមានការផ្ទេរចេញដែរ។ ទោះជាយ៉ាងណាក៏ដោយ Juventus ហាក់ដូចជាបានប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើ Tonali នៅរដូវក្តៅនេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង