×

Ipswich ដាក់តម្លៃខ្លួនខ្សែប្រយុទ្ធ Liam Delap សម្រាប់ទីផ្សារដោះដូររដូវក្តៅ

Ipswich Town បានប្រកាសដាក់តម្លៃខ្លួន ៣០លានផោន សម្រាប់ខ្សែប្រយុទ្ធ Liam Delap នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ព្រោះតែក្លិបអាចនឹងត្រូវកាត់ទម្លាក់ចេញពីក្របខណ្ឌ Premier League នារដូវកាលក្រោយ ដោយជៀសមិនរួច។

កីឡាករវ័យ ២២ ឆ្នាំ ទំនងជាចាកចេញពី Ipswich Town ខណៈរូបគេមានការចាប់អារម្មណ៍ពីក្លិបជាច្រើននៅក្របខណ្ឌ Premier League បន្ទាប់ពីរកបាន ១២ គ្រាប់ក្នុង ៣៣ ប្រកួត គ្រប់កម្មវិធីទាំងអស់ ។

ប្រភពជាច្រើនបានប្រាប់ BBC Sport ថា Liam Delap អាចនឹងមានតម្លៃច្រើនជាង ៣០ លានផោនទៅទៀត ហើយអតីតក្លិបរបស់គេគឺ Man City អាចទិញយកកីឡាករត្រឡប់ទៅវិញ។

Ipswich Town បានចាញ់ ២-១ ក្នុងការប្រកួត Premier League ដ៏សំខាន់មួយជាមួយនឹង Wolves កាលពីចុងសប្តាហ៍មុន ដែលបានធ្វើអោយពួកគេឃ្លាតឆ្ងាយពីសុវត្ថិភាពចំនួន ១២ ពិន្ទុ ខណៈការប្រកួតនៅសល់តែ ៦សប្តាហ៍ទៀតប៉ុណ្ណោះ។

Liam Delap បានបង្ហាញទម្រង់លេងលេចធ្លោជាច្រើនក្នុងរដូវកាលនេះ ហើយសមត្ថភាពរបស់គេសមស្របតាមការចង់បានរបស់ក្លិបមួយចំនួន។

ដោយឡែក គេហទំព័រ Football Transfers បាននិយាយថា តម្លៃ ៣០ លានផោនរបស់ Liam Delap គឺត្រឹមត្រូវសម្រាប់តម្លៃហាងឆេងទីផ្សារបច្ចុប្បន្ន ដោយសារកង្វះបទពិសោធន៍ការលេងនៅពានអឺរ៉ុប និងអន្តរជាតិជាន់ខ្ពស់ របស់គេ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែវាមានតុល្យភាពធៀបនឹងអាយុរបស់កីឡាករ និង ការបង្ហាញចេញពីសមត្ថភាពរបស់គេនៅក្របខណ្ឌ Premier League នោះ កីឡាករអង់គ្លេសរូបនេះអាចនឹងមានឱកាសបន្តលេងនៅលីគកំពូលអង់គ្លេសទៀត ជាមួយក្លិបដទៃ ក្រោយចាកចេញពី Ipswich Town៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង