×

Barcelona ទទួលបានសំណើពីក្លិបនៅអារ៉ាប់ចង់ខ្សែប្រយុទ្ធ Raphinha

ក្លិប Barcelona បានទទួលសំណើរតម្លៃ៨៦លានផោន ពីក្លិបបាល់ទាត់នៅទឹកដីអារ៉ាប់ សម្រាប់ខ្សែប្រយុទ្ធ Raphinha ។

កីឡាករសញ្ជាតិប្រេស៊ីលដែលបានបង្ហាញទេពកោសល្យដ៏ល្អរបស់ខ្លួនជាមួយនឹង Barcelona នៅរដូវកាលនេះ ដោយអាចរកបាន ១៥គ្រាប់ ក្នុងចំនួន ២៨ប្រកួតនៅក្របខណ្ឌ La Liga និង ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១២លើកនៅ UEFA Champions League ខណៈបច្ចុប្បន្នក្រុមជើងខ្លាំងអេស្ប៉ាញមួយនេះកំពុងសម្លឹងមើលការឈ្នះពានរង្វាន់លីគកំពូល La Liga ខណៈនៅ UEFA Champions League វិញ ពួកគេកំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។

ក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ធ្លាប់បានផ្តល់នូវសំណើដែលមានតម្លៃ១៥០លានផោនម្តងរួចមកហើយ សម្រាប់ Raphinha ប៉ុន្តែត្រូវបានបដិសេធវិញ ។

យ៉ាងណាមិញ Raphinha ហាក់បីនៅមិនទាន់ចង់ចាកចេញពីទឹកដី Camp Nou នៅឡើយ ជាពិសេសជាមួយនឹងវត្តមានរបស់គ្រូបង្វឹក លោក Hansi FLick ដែលបុគ្គលតែមួយគត់ដែលជួយអោយរូបគេរីកចម្រើនជាខ្លាំង ។

យ៉ាងណាមិញ បច្ចុប្បន្ន Barcelona នៅមិនទាន់បានបដិសេធសំណើថ្មីមួយនេះនៅឡើយទេ ខណៈពីមុនពួកគេក៏ធ្លាប់បានបដិសេធសំណើ១០០លានអឺរ៉ូ ពីក្លិបនៅអារ៉ាប់និង៩០លានអឺរ៉ូពី ក្លិប Arsenal ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង