×

Leicester City បានដាក់ផែនការផ្លូវការ ដើម្បីពង្រីកកីឡាដ្ឋាន King Power

ក្លិប Leicester City បានដាក់ផែនការផ្លូវការ ដើម្បីពង្រីកកីឡាដ្ឋាន King Power ដែលមានន័យថា ពួកគេអាចក្លាយជាក្លិបធំទី១០ នៅក្របខណ្ឌ Premier League ប្រសិនបើត្រូវបានអនុម័ត។

ពាក្យស្នើសុំនេះរួមបញ្ចូលសំណើមួយដោយបន្ថែម៨០០០កៅអីបន្ថែម ដែលធ្វើឱ្យសមត្ថភាពទទួលអ្នកទស្សនារបស់កីឡាដ្ឋាននេះកើនដល់ ៤០.០០០នាក់។ ផែនការនេះក៏រាប់បញ្ចូលជាមួយផែនការសាងសង់សណ្ឋាគារចំនួន២២០បន្ទប់ កន្លែងកម្សាន្ត និងសារមន្ទីរផងដែរ។

Leicester City ជឿថា ការអភិវឌ្ឍកីឡាដ្ឋាននេះ នឹងបង្កើតការងារដល់មនុស្ស១០០០កន្លែង អំឡុងពេលនៃការសាងសង់និងការងារ១០០០កន្លែងផ្សេងទៀតនៅពេលសាងសង់រួច។
ផែនការពង្រីកកីឡដ្ឋាន បានធ្វើការពិគ្រោះយោបល់កាលពីខែសីហា និងកញ្ញា តែទើបនៅពេលនេះពួកគេបានដាក់ពាក្យសុំការអនុញ្ញាតពីក្រុមប្រឹក្សាក្លិប Leicester ដើម្បីធ្វើការអភិវឌ្ឍជាផ្លូវការ។

ក្លិប Leicester បានអះអាងថា មានការឆ្លើយតបជាវិជ្ជមានចំពោះការពិគ្រោះយោបល់នេះ ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋនិងអាជីវកម្មក្នុងមូលដ្ឋាន ភាគីពាក់ព័ន្ធនិងអ្នកគាំទ្រផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង