×

ខ្សែបម្រើ Kevin de Bruyne កំពុងចរចាជាមួយក្លិបអាមេរិក Chicago Fire

ខ្សែបម្រើ Kevin de Bruyne របស់ Man City ត្រូវបានរាយការណ៍ថា កំពុងបើកចរចាពិភាក្សាជាមួយក្រុម Chicago Fire អំពីការផ្លាស់ប្តូរទៅលេងនៅក្របខណ្ឌលីគកំពូលអាមេរិក Major League Soccer។

កីឡាករបែលហ្ស៊ិក បានប្រកាសជាផ្លូវការ អំពីការចាកចេញពី Man City នៅចប់រដូវកាលនេះ ក្រោយរួមរស់នៅទឹកដី Etihad អស់រយៈពេល១០ឆ្នាំ ចាប់តាំងពីផ្លាស់ពីក្លិបអាល្លឺម៉ង់ Wolfsburg ក្នុងតម្លៃ ៧៥លានអឺរ៉ូ កាលពីឆ្នាំ ២០១៥។

ការបង្ហាញបំណងដ៏ខ្លាំងក្លា និងចាប់យកឱកាសចង់ផ្ទេរយកកីឡាករបែលហ្ស៊ីកមកចូលរួម ជាមួយ Chicago Fire ចំពេលដែលគ្រូបង្វឹកលោក Gregg Berhalter កំពុងស្វែងរកខ្សែបម្រើខ្លាំងមួយរូបមកពង្រឹងក្រុម។

បើទោះបីជា Kevin De Bruyne នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរ Free Agent នៅខែមិថុនាខាងមុខនេះក៏ពិតមែន ប៉ុន្តែការចរចាថ្លៃពលកម្ម និងការផ្តល់ជូនពិសេសផ្សេងទៀត នឹងក្លាយជាជម្រើសដ៏សំខាន់សម្រាប់រូបគេ ហើយកីឡាករវ័យ ៣៣ឆ្នាំ បានទទួលការចាប់អារម្មណ៍ពីក្លិបនានាជាច្រើន។ តួយ៉ាង ក្រៅពី Chicago Fire ហើយ មានក្លិបនៅអាមេរិកដទៃទៀតដូចជា Inter Miami, New York City FC , San Diego FC កំពុងចង់ចរចាជាមួយរូបគេដែរ។

នៅខាងអឺរ៉ុបវិញ Kevin De Bruyne បានទទួលការចាប់អារម្មណ៍ពីក្លិបដូចជា ក្លិបអង់គ្លេស Aston Villa ក្លិបយក្សពីរនៅតួកគី Fenerbahce និង Galatasaray រួចជាមួយក្លិប Como មកពីអ៊ីតាលី ក៏បានចូលខ្លួនប្រជែងចង់បាន Kevin de Bruyne បើទោះបីជាគ្មានភាគរយខ្ពស់ ដែលនឹងអាចថាប្រជែងចិត្តរូបគេបានក្តី។

Kevin De Bruyne បានរួមចំណែកជួយ Man City ឈ្នះពានរង្វាន់ Premier League ៦សម័យ FA Cup ២ដង EFL Cup ៥ដង Community Shield ២ដង និងពិសេស UEFA Champions League ១ដងផងដែរ ពីការបង្ហាញខ្លួន ៤១៦ដង ស៊ុតបាន ១០៧គ្រាប់ និង ចែកបាល់សម្រេចទីដល់ទៅ ១៧៧ដង ដោយក្នុងនោះមាន ១២០ដង ជាការចែកបាល់សម្រេចទីនៅក្របខណ្ឌ Premier League ។ កំណត់ត្រានេះ ធ្វើអោយ Kevin De Bruyne ក្លាយជាកីឡាករទី២ បន្ទាប់ពីលោក Ryan Giggs ដែលចែកបាល់សម្រេចទីច្រើនជាងគេ នៅក្របខណ្ឌ Premier League ចំនួន ១៦២ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង