×

គ្រូ Arsenal ប្រាប់កូនក្រុមយកការចាញ់នៅ Premier League ជាកម្លាំងចិត្តនៅ UEFA Champions League

គ្រូបង្វឹក Arsenal លោក Mikel Arteta បានដាស់តឿនកូនក្រុមអោយទប់ចិត្ត និងយកកំហឹង ដែលចាញ់ការប្រកួតក្រោមថ្វីជើង AFC Bournemouth នៅក្របខណ្ឌ Premier League ទៅប្រើដើម្បីប្រជែងអោយឈ្នះ Paris Saint Germain នៅ UEFA Champions League ។

បរាជ័យក្នុងក្របខណ្ឌ Premier League ធ្វើអោយប៉ះពាល់អារម្មណ៍កូនក្រុមរបស់លោក Mikel Arteta ដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Paris Saint Germain។ យ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានផ្តាំកូនក្រុមអោយត្រៀមបញ្ចេញកំហឹង ពេលប្រកួតប្រជែងទល់នឹងក្រុមខ្លាំងរបស់បារាំង។

លោក Mikel Arteta បានអោយដឹងដូច្នេះ “លទ្ធផលវិជ្ជមាននឹងអាចជួយដល់យើងក្នុងការកសាងទំនុកចិត្តខ្ពស់ តាមអ្វីដែលយើងចង់បានសម្រាប់ត្រៀមការប្រកួតសំខាន់នៅពេលខាងមុខ។ ដូច្នេះអ្វីដែលយើងត្រូវបង្កើតនៅពេលនេះ គឺជាកម្លាំងចិត្ត កំហឹង ដើម្បីទៅដណ្តើមជ័យជំនះនៅការប្រកួតប្រជែងមួយដ៏ខ្លាំង ហើយត្រូវទុកការខកចិត្ត អារម្មណ៍មិនល្អនៅមួយឡែក។”

កាលជំនួបជើងទីមួយ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ក្នុងកីឡដ្ឋាន Emirate ក្រុម Arsenal បានចាញ់ការប្រកួតលទ្ធផល ១-០ ហើយការប្រកួតជើងទី២ ពួកគេនឹងបន្តជួប Paris Saint Germain ក្នុងកីឡដ្ឋាន Parc des Princes ដែលការប្រកួតនឹងធ្វើឡើងនៅយប់ថ្ងៃទី៧ ខែឧសភា នេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង