ខ្សែបម្រើការពារ Casemiro ត្រូវបានរាយការណ៍ថានឹងទទួលបានប្រាក់ឈ្នួលដ៏ច្រើន ប្រសិនបើ Man UTD ឈ្នះជើងឯកពានរង្វាន់ UEFA Europa League រដូវកាលនេះ។
Man UTD ហាក់មានភាគរយខ្ពស់បន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League រដូ បន្ទាប់ពីពួកគេបានឈ្នះក្រុមម្ចាស់ផ្ទះ Athletic Bilbao ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣-០។ យ៉ាងណាមិញ បើតាមប្រភពពីសារពត៌មាន The Daily Star បានរាយការណ៍ថា ប្រសិនបើ Man UTD ឈ្នះជើងឯក UEFA Europa League រដូវកាលនេះ នោះ Casemiro នឹងទទួលបានប្រាក់ឈ្នួល ២៥ភាគរយ បន្ថែមទៀត ដូចដែលត្រូវបានព្រមព្រៀងគ្នាក្នុងកុងត្រា ។
របាយការណ៍ដដែលបានបញ្ជាក់ថា កីឡាករប្រេស៊ីល នឹងកើនប្រាក់ឈ្នួលរហូតដល់៥០ម៉ឺនផោនក្នុងមួយសប្តាហ៍ ដោយចំនួននេះ ស្មើនឹងប្រាក់ឈ្មួលរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo អំឡុងពេលមកចូលរួមជាមួយ Man UTD ជាលើកទី២ នៅឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ហើយក៏ជាប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ៕