
ខ្សែបម្រើ Bruno Fernandes បានច្រានចោលការផ្តល់ថ្លៃប្រាក់ឈ្នួលដ៏ខ្ពស់ពីក្លិប Al Hilal របស់អារ៉ាប៊ីសាអូឌីត ដែលចង់បានរូបគេចេញពីក្លិប Man UTD។
Al Hilal ដែលមានកៅអីប្រកួតក្នុង FIFA Club World Cup ឆ្នាំ ២០២៥ ត្រូវបានគេរាយការណ៍ថា ផ្តល់សំណើថ្លៃពលកម្មប្រមាណជាង ២៧០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ ទៅកាន់កីឡាករសញ្ជាតិព័រទុយហ្កាល់ និងតម្លៃផ្ទេរទៅក្លិប Man UTD ប្រមាណ ១០៧លានដុល្លារ។
យ៉ាងណាមិញ កីឡាករវ័យ៣០ឆ្នាំ សម្រេចចិត្តច្រានចោលសំណើក្លិប Al Hilal ហើយ។ ប្រធានក្រុម វ័យ ៣០ឆ្នាំ បានចូលរួមក្លិប Man UTD តាំងពីឆ្នាំ ២០២០ ដោយផ្ទេរចេញពីក្លិប Sporting CP ហើយមកដល់ពេលនេះគេបង្ហាញខ្លួនបានចំនួន ២៩០ប្រកួត និងរកបានគ្រាប់បាល់ប្រមាណ ៩៨គ្រាប់។
នៅឆ្នាំ ២០២៣ រូបគេត្រូវបានក្រុមតែងតាំងជាប្រធានក្រុម ហើយ Bruno តែងតែបង្ហាញការខិតខំប្រឹងប្រែងបំផុត នៅ Man UTD ៕