×

ខ្សែបម្រើ Florian Wirtz ជាកីឡាករទទួលបា្រក់ឈ្នួលខ្ពស់ជាងគេលំដាប់ទី២នៅ Liverpool

ខ្សែបម្រើ Florian Wirtz បានក្លាយជាកីឡាករចំណូលថ្មីរបស់ក្លិប Liverpool ក្រោយផ្ទេរចេញពីក្លិប Bayer Leverkusen។

Liverpool បានសម្រេចចិត្តចាយប្រាក់ប្រមាណ ១៥០លានផោនព្រមទាំងលក្ខខណ្ឌបូកបន្ថែមផ្សេងៗ ដើម្បីនាំយកកីឡាករអាល្លឺម៉ង់ចេញពី Bayer Leverkusen ។

អំឡុងពេលលេងនៅ Bayer Leverkusen នោះ Florian Wirtz ទទួលបានប្រាក់ឈ្នួលត្រឹមតែ ៧,៣ម៉ឺនផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែការផ្លាស់ទៅអង់គ្លេស ធ្វើអោយតម្លៃពលកម្មរបស់គេហក់ឡើងខ្ពស់ ។

កីឡាករវ័យ២២ឆ្នាំ រកបានប្រាក់ឈ្នួល ៣៥,៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ធ្វើអោយគេជាកីឡាករមានតម្លៃពលកម្មខ្ពស់ជាងគេ ម្នាក់ថែមទៀតក្នុងក្រុម ជាមួយកិច្ចសន្យា ៥ឆ្នាំ នៅកីឡដ្ឋាន Anfield។

Florian Wirtz ក្លាយជាកីឡាករលំដាប់ទី២ ប្រចាំ Liverpool ដែលរកបានប្រាក់ពលកម្មខ្ពស់ បន្ទាប់ពីខ្សែប្រយុទ្ធ Mohamed Salah ដែលគេបានរហូតដល់ទៅ ៤០ម៉ឺនផោន ក្នុងមួយសប្តាហ៍ជាមួយ Liverpool។ Wirtz ក៏នាំមុខខ្សែការពារប្រធានក្រុម កីឡាករសញ្ជាតិហូឡង់ Virgil Van Dijk រកបាន ៣៥ម៉ឺនផោន ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង