×

Arsenal ខិតកៀកការទិញយកអ្នកចាំទី Kepa Arrizabalaga របស់ Chelsea

Arsenal គ្រោងនឹងបញ្ចប់ការចុះហត្ថលេខាលើអ្នកចាំទី Kepa Arrizabalaga របស់ Chelsea នៅសប្តាហ៍នេះ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។

កីឡាករវ័យ ៣០ ឆ្នាំ មានថ្លៃផ្តាច់កុងត្រា ៥ លានផោន បន្ទាប់ពីបានសម្រេចចិត្តបន្តកិច្ចសន្យាបន្ថែមមួយឆ្នាំ ទៀតពីលើកិច្ចសន្យាបច្ចុប្បន្នរបស់គេកាលពីរដូវក្តៅមុន មុនពេលត្រូវផ្លាស់ទៅលេងខ្ចីជើងយ៉ាងជោគជ័យនៅ Bournemouth ។

អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះនឹងចូលរួមជាមួយក្រុម Arsenal ក្នុងពេលឆាប់ៗនេះ ដើម្បីប្រជែងជាមួយមិត្តរួមជាតិ David Raya សម្រាប់តំណែងជាអ្នកចាំទីដៃទី១។

Arsenal ត្រូវការអ្នកចាំទីថ្មីបន្ថែម បន្ទាប់ពី អ្នកចាំទី Neto ដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅកីឡដ្ឋាន Emirates នឹងវិលទៅ Bournemouth វិញក្រោយចប់កិច្ចសន្យាខ្ចីជើង ។

Kepa Arrizabalaga នៅតែជាអ្នកចាំទីថ្លៃបំផុតរបស់ពិភពលោកចាប់តាំងពីចូលរួមជាមួយ Chelsea ក្នុង ឆ្នាំ ២០១៨ ក្នុងតម្លៃ ៧២លានផោនពីក្លិបកុមារភាពរបស់គេ Athletic Bilbao ។

រូបគេបានបង្ហាញខ្លួនចំនួន ១៦៣ ដង សម្រាប់ Chelsea ដោយឈ្នះពានរង្វាន់កិត្តិយសសំខាន់ៗចំនួន ៤ ក្នុងអំឡុងពេល៧ ឆ្នាំ នៅកីឡដ្ឋាន Stamford Bridge ។

Kepa Arrizabalaga ក៏បានចំណាយពេលមួយរដូវកាលលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Real Madrid ហើយបានឈ្នះពានរង្វាន់ La Liga និង UJEFA Champions League ក្នុងរដូវកាល ២០២៣-២៤ កន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង