×

UEFA នឹងបើកកិច្ចប្រជុំ ដើម្បីសម្រេចពីអនាគតរបស់ Crystal Palace ក្នុងការលេងពានរង្វាន់ Europa League

ក្រុមប្រឹក្សានាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងជួបប្រជុំគ្នា ដើម្បីសម្រេចថា តើក្លិបអង់គ្លេស Crystal Palace នឹងត្រូវបានអនុញ្ញាតអោយលេងក្នុងពានរង្វាន់ Europa League រដូវកាលក្រោយឬយ៉ាងណា។

Crystal Palace បានឈ្នះពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេសគឺ FA Cup ដើម្បីមានសិទ្ធិបង្ហាញខ្លួនការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។

ក្លិប Crystal Palace មានម្ចាស់គ្រប់គ្រងតែមួយជាមួយក្លិបបារាំង Lyon គឺលោក John Textor។ តាមច្បាប់របស់ UEFA ក្លិប២មិនអាចមានម្ចាស់តែមួយហើយលេងក្នុងពានរង្វាន់ដូចគ្នាបាននោះទេ។

លោក John Textor មានភាគហ៊ុននៅក្នុងក្លិបបារាំង Lyon ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Europa League ផងដែរប៉ុន្តែមានការប្រែប្រួលមួយទៀតក្នុងសប្តាហ៍នេះនៅពេល Lyon ត្រូវបាន កាត់ចោលទៅលេងនៅលីគលំដាប់ទីពីរបារាំង Ligue 2 ដោយសារស្ថានភាពហិរញ្ញវត្ថុមិនល្អរបស់ពួកគេ ដែលអាចរារាំងក្លិបនេះមិនអោយលេងនៅពានរង្វាន់អឺរ៉ុបទាំងស្រុងតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង