កីឡាករឆ្នើមចំនួន ៥ រូបរបស់ Man UTD បានស្នើសុំក្លិបក្នុងពេលដំណាលគ្នា ដើម្បីចាកចេញនៅរដូវកាលនេះ។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានអោយដឹងថា មានកីឡាករឆ្នើមចំនួន ៥ នាក់ ដូចជា Antony, Jadon Sancho, Alejandro Garnacho, Marcus Rashford និងខ្សែការពារ Tyrell Malacia បានជូនដំណឹងទៅក្លិប Man UTD អំពី បំណងចង់ចាកចេញពីទឹកដី Old Trafford នៅរដូវកាលនេះ។
ទោះបីជាយ៉ាងណា ខាងភាគីក្លិប Man UTD នៅ មិន ទាន់បានឆ្លើយតបអំពីរឿងនេះនោះទេ ដោយពួកគេបានពន្យារ ពេល ដើម្បី ជួបជាមួយកីឡាករដល់ខែ កក្កដា សម្រាប់ ការ ស្វែងរកដំណោះស្រាយសមស្របជូនកីឡាករ ម្នាក់ ៗ។
គួរអោយដឹងថា កីឡាករទាំង ៥ នាក់ ដែលបានស្នើសុំ Man UTD ចាកចេញ គឺភាគច្រើនសុទ្ធតែមានបញ្ហាជាមួយក្លិបកាលពីរដូវកាលមុនៗ។ តួយ៉ាង ដូចជា Antony, Rashford និង Sancho ដែលសុទ្ធតែមានភាពរកាំរកូសជាគ្រូបង្វឹកលោក Ruben Amorim។ ចំណែកឯ Garnacho និង Malacia វិញ ហាក់មានការអាក់អន់ចិត្ត ដោយសារពួកគេពុំសូវត្រូវបានគ្រូបង្វឹកលោក Amorim ផ្តល់នាទីអោយចូលលេងគ្រប់គ្រាន់។
បើតាម Sky Sports វិញ ក្នុងចំណោមកីឡាករទាំង៥រូបខាងដើម មាន២រូបត្រូវបានក្លិបថ្មីសម្លឹងឃើញ ដោយ Jadon Sancho កំពុងទទួលការចាប់អារម្មណ៍ពី Juventus ខណៈ Antony ដែលកំពុងមានភាពជោគជ័យជាមួយ Real Betis ក្នុងលក្ខខណ្ឌខ្ចីជើង ហើយរំពឹងបន្តលេងជាមួយក្រុមនៅអេស្ប៉ាញនេះដែរ៕