×

Emiliano Martínez បានបង្ហាញ ភាពសប្បាយចិត្ត និងពេញចិត្តនៅក្លិប Aston Villa

ការផ្ទេ រ កីឡាករ Emiliano Martínez ទៅ Manchester United បានបរាជ័យនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាត្រូវបានបិទ។

កីឡាករ Martínez ក៏បាននិយាយថា ខ្លួននឹងនៅតស៊ូក្នុងការស្នាក់នៅ និងចង់បន្តជួយក្លិប Aston Villa ។

មានព័ត៌មានថា Martínez បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ United ហើយក៏នឹងត្រូវផ្លាស់ប្តូរជាមួយ Jadon Sancho ដើម្បីធ្វើឱ្យការផ្ទេរទៅកាន់ក្លិបថ្មីកាន់តែងាយស្រួល ប៉ុន្តែ Sancho មិនយល់ព្រមផ្លាស់ទៅ Villa Park នោះទេ ហេីយការផ្ទេរនេះបានបរាជ័យ បណ្តាលឱ្យ United ត្រូវស្វែងរកអ្នកចាំទីផ្សេង ដោយ United បានទិញអ្នកចាំទីប៊ែលហ្ស៊ិក Senne Lammens ពីក្លិប Royal Antwerp ដើម្បីចូលបំពេញតំណែងចាំទីវិញ

បន្ទាប់ពីការផ្ទេរនេះបរាជ័យ Martínez សន្យាថានឹងនៅស្មោះស្មាក់នៅ Aston Villa។ ក្លិបបានបញ្ជាក់ថា Villa “រីករាយបន្ត” ជាមួយ Martínez សម្រាប់រដូវកាលនេះ ហើយគាត់មានបំណងបន្តនៅ Villa Park និងមិនស្វែងរកការចាកចេញទៅក្លិបផ្សេងទៀតនោះទេ។ នេះបង្ហាញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់ Martínez ទៅកាន់ក្លិប និងអ្នកគាំទ្រដែលតែងតែគាំទ្រដល់គាត់។

Martínez, អាយុ 32 ឆ្នាំ, គឺជាអ្នកសំខាន់សម្រាប់ Villa ចាប់តាំងពីឆ្នាំ 2020 ហើយទទួលកិត្តិយសជាអ្នកចាំទីល្អម្នាក់ក្នុង Premier League។

ការសម្រេចចិត្តនៅបន្ត Villa Park នេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់គាត់ក្នុងការជួយក្លិបឈានទៅរកភាពជោគជ័យ និងការគាំទ្រពីសំណាក់អ្នកគាំទ្រ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង