
កាលពីដើមខែសីហា Aston Villa បានចុះហត្ថលេខាខ្សែប្រយុទ្ធ Evann Guessand ពី Nice ក្នុងតម្លៃ 26 លានផោន បូកនឹងទឹកប្រាក់បន្ថែមផ្សេងៗ 4.3 លានផោន ។
បន្ទាប់មក បានលក់ Jacob Ramsey ទៅឱ្យ Newcastle United ក្នុងតម្លៃ 40លានផោន មុននឹងនាំយក
Harvey Elliott របស់ Liverpool និង Jadon Sancho របស់ Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង រួមទាំង Victor Lindelof ដោយមិនមែនតម្លៃខ្លួន ។
Aston Villa ត្រូវបានពិន័យដោយ UEFA កាលពីខែកក្កដា ចំពោះបំពានច្បាប់ហិរញ្ញវត្ថុអឺរ៉ុប ហើយអាចនឹងត្រូវបានហាមមិនឱ្យបញ្ចូលឈ្មោះកីឡាករថ្មីរបស់ខ្លួនលេងពានរង្វាន់ Europa League នៅរដូវកាលនេះ ប្រសិនបើពួកគេមិនមានសមតុល្យទិញដូរកីឡាករនៅទីផ្សារដោះដូររដូវក្តៅកន្លងទៅនេះ ដែលជាហេតុធ្វើឱ្យ Aston Villa ត្រូវរឹតត្បឹតខ្ទង់ចំណាយក្នុងការទិញកីឡាករចូលក្លឹបរបស់ខ្លួន។
សូមបញ្ជាក់ថា យោងតាមគេហទំព័រ FootballTransfers.com, Aston Villa ជាក្លឹប ដែលចំណាយទិញកីឡាករទាបបំផុតទី៣ នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសនៅរដូវក្តៅនេះ ពោលគឺពួកគេចំណាយត្រឹម 57.5 លានផោនប៉ុណ្ណោះក្នុងការទិញកីឡករ និងលក់បានវិញ 47 លានផោន។ ដូច្នេះ មានន័យថាពួកគេចេញលុយពីហៅប៉ាវត្រឹម 10.5 លានផោនប៉ុណ្ណោះ៕
