×

កីឡាករ Erling Haaland បានធ្វេីឲ្យអ្នកគាំទ្រភ័យមិនស្ទើរ មុនពេលចូលរួមការប្រកួតជម្រុះ World Cup

កីឡាករ Erling Haaland របស់ន័រវេ បានរងរបួសមុនការប្រកួតវគ្គជម្រុះ World Cup ប៉ុន្តែវាមិនមែនកើតឡើងដោយសារតែគូប្រជែងនៅលើទីលានឡើយ។

នៅទីក្រុងអូស្លូ កាលពីថ្ងៃមុន Haaland បានជួបគ្រោះថ្នាក់មួយដែលគេមិនរំពឹងទុក។ ទ្វារឡានដឹកជញ្ជូនក្រុមបានបុកចំមាត់របស់គេ ធ្វើឲ្យរបួសហូរឈាម ហើយត្រូវបានដេរបីថ្នេរ។

ទោះជាយ៉ាងណា កីឡាករអាយុ ២៥ ឆ្នាំរូបនេះ បានសម្រាលចិត្តអ្នកគាំទ្ររបស់គាត់ ដោយចែករំលែករូបថតខ្លួនឯងក្នុងស្ថានភាពញញឹមទោះបីជាមាត់របួស។ គាត់សរសេរថា “ខ្ញុំត្រូវគេដាល់នៅជិតទ្វាឡាន!” ហើយក៏បន្ថែមថា ប្រហែលជា Martin Ødegaard មិត្តរួមក្រុមជាជម្រើសជាតិន័រវែស និងកីឡាករពី Arsenal ជាអ្នកវាយ។

ក្រោយមក មន្ត្រីកីឡាន័រវែសបានបញ្ជាក់ថា ទោះបីជាមានរបួសតិចតួចក៏ដោយ Haaland នៅតែមានសុខភាពល្អ និងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup ខាងមុខ។ សារនេះបានធ្វើឲ្យអ្នកគាំទ្រធូរចិត្តនិងសប្បាយចិត្ត ព្រោះ Haaland គឺជាម៉ាស៊ីនរកគ្រាប់បាល់សំខាន់បំផុតមួយសម្រាប់ន័រវែស ក្នុងដំណើរឆ្ពោះទៅ World Cup 2026។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង