អតីតអ្នកចាត់ការរបស់ក្រុមជម្រើសជាតិស្កុតឡេន និង Crystal Palace លោក George Burley បានលើកឡើងចំៗនៅក្នុង Podcast មួយថា អ្នកចាំទី Altay Bayindir របស់ក្រុមបិសាចក្រហមគឺប្រើការមិនកើតឡើយនៅពេលដែលមានបាល់ Set Piece ម្ដងៗ ។
ថ្លែងទៅកាន់ ESPN លោក Burley វ័យ ៦៩ ឆ្នាំបានលើកឡើងដូច្នេះថា ៖ « Bayindir ? Amorim មិនអាចដាក់ឲ្យគេលេងបានទេ ព្រោះគេអូខេ អាចចាប់បានតែការទាត់សម្ដៅទីធម្មតា ដែលវាជាអ្វីអ្នកចាំទីផ្សេងៗធ្វើ ប៉ុន្តែនៅពេលដែលមានបាល់ពី Set Piece គឺគេប្រើការមិនកើតឡើយ ។ អ្នកចំណូលថ្មី Lammens ត្រូវតែសម្របខ្លួននឹងប្រពន្ធការពាររបស់ក្លិប ហើយត្រូវពង្រឹងឲ្យច្បាស់រឿងបាល់ Set Piece ព្រោះវាជាអ្វីដែលគ្រប់ក្រុមទាំងអស់តែងតែដាក់គោលដៅរៀងរាល់ពេលជួបជាមួយ United ។ »
គួររំលឹកថាអ្នកចាំទីសញ្ជាតិទួកគី Bayindir នឹងក្លាយជាអ្នកចាំទីដៃទី ២ របស់ក្លិបពេញមួយរដូវកាល ២០២៥/២៦ នេះ ក្រោយពី Onana សម្រេចការផ្ទេររបស់គេទៅកាន់ទឹកដីទួកគីចូលរួមជាមួយ Trabzonspor របស់ទួកគីនៅរាត្រីយប់មិញ ៕