×

សហព័ន្ធកីឡា Hockey ជាតិ NHL ព្យួរជើងកីឡាករកាណាដា៥រូប រហូតដល់ខែធ្នូរ ដោយសាររឿងអាស្រូវតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ

អតីតកីឡាករស្គីទឹកកក៥រូបនៅក្នុងក្រុម World Junior Ice Hocky 2018 របស់ប្រទេសកាណាដា ដែលតុលាការសម្រេចឱ្យរួចផុតពីការចោទប្រកាន់ពីបទបៀតបៀនរាងកាយស្ត្រីម្នាក់ក្នុងបន្ទប់សណ្ឋាគារមួយកាលពីឆ្នាំ២០១៨នោះ នឹងត្រូវនៅជាប់បំរាម មិនទាន់អាចចូលរួមប្រកួតបានឡើយ ដែលយ៉ាងហោចណាស់រហូតដល់ខែធ្នូរឆ្នាំនេះទើបអ្វីៗវិលមករកប្រក្រតីភាពវិញបាន ដោយខាងសហព័ន្ធកីឡា Hocky (NHL) បានលើកឡើងថា ទង្វើរបស់ពួកគេនៅតែជារឿងនឹកស្មានមិនដល់ ។

កីឡាករ Dillon Dube, Cal Foote, Alex Formenton, Carter Hart និងកីឡាករ Michael McLeod សុទ្ធតែជាសមាជិកក្រុមកីឡាស្គីទឹកកកនៃប្រទេសកាណាដា ដែលបានឈ្នះមេដាយមាសកាលពីឆ្នាំ២០១៨ ត្រូវបន្តជាប់បម្រាម មិនអនុញ្ញាតិឱ្យចុះកុងត្រានៅមុនថ្ងៃទី១៥តុលាខាងមុខនេះទេ និងរហូតដល់ថ្ងៃទី១ធ្នូរឯណោះ ទើបពួកគេអាចចូលរួមប្រកួតវិញបាន ។ នេះបើតាមការលើកឡើងរបស់សហព័ន្ធកីឡា hockey ។

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីកីឡាករជាប់ចោទទាំង៥រូប ត្រូវបានរកឃើញថាពុំមានទោស ពីបទបៀតបៀនលើស្ត្រីរូបនោះ នៅក្នុងបន្ទប់សណ្ឋាគារ Ontario នៃទីក្រុងឡុងដ៍ កាលពីខែកក្កដាឆ្នាំ២០១៨ អំឡុងពេលពួកគេសាទរជ័យជម្នះក្រុមនោះឡើយ ។

ការរកឃើញថាគ្មានទោសចំពោះកីឡាករទាំង៥រូប គឺសម្រេចសេចក្តីដោយចៅក្រម Maria Carroccia ដោយនិយាយថា រដ្ឋអាជ្ញាដែលធ្វើការចោទប្រកាន់ ពុំមានភស្តុតាងគ្រប់គ្រាន់ ។

ទោះជាយ៉ាងណាក៏ដោយ សហព័ន្ធកីឡាស្គីទឹកកកចេញសេចក្តីដាស់តឿនថា ការតម្កល់ក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរឱ្យបានខ្ពស់បំផុត ជារឿងចាំបាច់សម្រាប់គ្រប់សមាសភាពដែលពាក់ព័ន្ធនឹងរប្រកួត ។

https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_L2N3UY11P%3A1259991469

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង