
កីឡាកររបស់ក្រុម Team World និងក្រុម Team Europe បានធ្វើការហ្វឹកហាត់នៅទីលានពណ៍ខ្មៅដែលបានតម្លើតនៅកីឡាដ្ឋាន Chase Center សម្រាប់ការប្រកួត Laver Cup ដែលបានផ្តល់ឱកាសឱ្យអ្នកគាំទ្រកីឡាវាយ Tennis បានទស្សនាការប្រកួតកំដៅសាច់ដុំមុនពេលការប្រកួតជាផ្លូវការណ៍ចាប់ផ្តើម ។
ក្នុងចំណោមកីឡាករវាយ Tennis លំដាប់កំពូលៗ មានជើងឯក U.S. Open Champion, និងជាកីឡាករវាយ Tennis ចំណាត់ថ្នាក់លេខ១បច្ចុប្បន្ន គឺកីឡាករ Carlos Alcaraz បានវាយកូនបាល់ចូលទៅកណ្តាលហ្វូងមនុស្ស នៅពេលបើកឆាកនៃការហ្វឹកហាត់។ ការណ៍នេះបានបណ្តាលឱ្យ captain រង របស់ក្រុម Team World គឺលោក Pat Rafter ហៅ Alcaraz ថាជាអាវុធ – Alcaraz is a weapon ។
ការប្រកួតប្រចាំឆ្នាំចាប់ផ្តើមនៅថ្ងៃសុក្រទី១៩កញ្ញានេះហើយ នៅកីឡាដ្ឋាន Chase Center ជាជុំរុំអ្នកចម្បាំង Golden State Warriors នៃវិស័យកីឡា NBA និង Golden State Valkyries នៃវិស័យកីឡា WNBA នៅក្នុងរដ្ឋ San Francisco ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW609018092025RP1%3A7