កីឡាករ Kane Williamson បានបញ្ចាក់ថាគាត់អាចចូលរួមប្រកួត World Cup ផ្នែកកីឡា Cricket ដែលមានឈ្មោះថា T20 World Cup ជាប្រភេទការប្រកួត Cricket អន្តរជាតិរយៈពេលខ្លីបំផុតមួយ ក្នុងចំណោមការប្រកួត Cricket នានា ។
កីឡាករ Kane Williamson បានចុះកុងត្រាមិនអចិន្ត្រៃយ៍ លេងឱ្យក្រុម New Zealand ប៉ុន្តែការប្រកួតខែក្រោយជាមួយក្រុម Australia គាត់ពុំបានចូលរួមនោះទេ ។
មានកីឡាករ Cricket ជាច្រើន បានយល់ព្រមចុះកុងត្រាមិនអចិន្ត្រៃយ៍ ដើម្បីលេងនៅរដូវកាល ២០២៥-២០២៦ វាដូចជាឱកាសមួយដែលពួកគេអាចបង្ហាញមុខក្នុងការប្រកួតលំដាប់អន្តរជាតិនាពេលខាងមុខ ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌា និង ស្រីលង្ការ ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធកីឡា Cricket ប្រទេស New Zealand ។
ប្រព័ន្ធកុងត្រាមិនអចិន្ត្រៃយ៌របស់ប្រទេស New Zealand នេះ អនុញ្ញាតិឱ្យកីឡាករ Cricket អាចសម្របខ្លួនបានងាយស្រួល ដោយពួកគេមានសេរីភាពទៅលេងឱ្យក្រុមផ្សេងៗដើម្បីប្រាក់ចំណូលផ្ទាល់ខ្លួន ហើយទន្ទឹមនឹងនោះ ពួកគេក៏អាចចូលរួមគ្រប់ការប្រកួតនៅទូទាំងពិភពលោកជាតំណាងឱ្យប្រទេសជាតិ ក្នុងស្មារតីជាតិនិយម ។