ក្លឹបកីឡាបាល់បោះ Brooklyn Nets បានទិញយកខ្សែប្រយុទ្ធ Kobe Bufkin ពីក្រុម Atlanta Hawks ដោយចំណាយសាច់ប្រាក់ មិនមែនជាការដោះដូរកីឡាករទៅវិញទៅមក ឬការរើសយកមកចូលក្រុមដោយគ្មានការចំណាយនោះទេ ។ នេះបើតាមការឱ្យដឹងពីបណ្តាញផ្សព្វផ្សាយ ESPN ។
កីឡាករ Bufkin ដែលទើបចូលដល់វ័យ ២២ឆ្នាំ បានប្រលូកក្នុងវិស័យកីឡាបាល់បោះ NBA ២៧ប្រកួត ក្នុងរយៈពេលជាងពីររដូវកាលមកនេះ ហើយធ្លាប់ទាំងទទួលរងរបួស ក្នុងនោះមានទាំងរបួសត្រង់សន្លាក់ស្មារ ។
ប្រវត្តិការប្រកួតរបស់កីឡាករ Bufkin សម្រាប់ការប្រកួតនៅរដូវកាលមុនគឺ ពិន្ទុបាល់បណ្តើរនិងស៊ុតដោយខ្លួនឯង ៥.៣ points, ពិន្ទុកែនិងស៊ុតបាល់ឡងចេញពីកន្ត្រក 2.1 rebounds និងពិន្ទុស៊ុតបាល់បោះចេញពីដៃកីឡាកររួមក្រុម ១.៦ Assists តាមស្តង់ដារនៃការដាក់ពិន្ទុសម្រាប់កីឡាបាល់បោះគឺមានបែបផែនផ្សេងគ្នា ។
គួររម្លឹកថាកីឡាករ Kobe Bufkin ធ្លាប់លេងឱ្យក្រុមបាល់បោះសកលវិទ្យាល័យ Michigan ដែលកាលនោះគ្រូបង្វឹករបស់គាត់គឺលោក Juwan Howard ហើយពេលនេះគ្រូបង្វឹក Juwan បានមកធ្វើជាជំនួយការគ្រូបង្វឹកឱ្យក្លឹប Brooklyn Nets ដែលកីឡាករ Kobe Bufkin ទើបតែមកចូលរួមជាមួយនេះតែម្តង ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_MT1FLDM234593%3A1941236032