×

ក្រុមប្រឹក្សាក្រុង Washington D.C អនុម័តគ្រោងការកីឡាដ្ឋាន ៣.៧ពាន់លានដុល្លារសម្រាប់ក្រុមកីឡបាល់ឱប Commanders

ក្រុមកីឡាបាល់ឱប Washington Commanders ទទួលបានការអនុម័តពីក្រុមប្រឹក្សាទីក្រុង Washington សម្រាប់កីឡាដ្ឋានតម្លៃ ៣.៧ ពាន់លានដុល្លារ និង ផែនការអភិវឌ្ឍមួយចំនួនទៀត ។

សភាបានបោះឆ្នោតផ្តល់សម្លេង ១១ ទល់នឹង ២ ឱ្យបន្តសាងសង់កីឡាដ្ឋានដែលមានកៅអីអង្គុយចំនួន ៦៥,០០០ ព័ទ្ធជុំវិញដោយគ្រោងការសំខាន់ៗមួយចំនួនទៀតនៅបរិវេនអតីតកីឡាដ្ឋាន RFK ។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងកន្លែងលក់ដូរ មណ្ឌលកំសាន្តមាត់ទន្លេ និងកន្លែងស្នាក់នៅចន្លោះពី ៥,០០០ and ៦,០០០ units ។

ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមបាល់ឱប Commanders ត្រូវចំណាយ ២.៧ពាន់លានដុល្លារជាថវិការរបស់ខ្លួនឯង ខណៈសាលាក្រុងត្រូវចំណាយ១ពាន់លានដុល្លារជាប្រាក់បដិភាគចូលរួមក៏សាងហេដ្ឋារចនាសម្ព័ន្ធនានា ។ ម្ចាស់គម្រោង លោក Josh Harris បានហៅកិច្ចព្រមព្រៀងនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជា “Transformative ឬ ការប្រែកាយ” និងធ្វើការកោតសរសើរដល់កិច្ចខិតខំរបស់ឯ.ឧ Muriel Bowser អភិបាលក្រុង Washinton D.C, លោក Phil Mendelson ប្រធានក្រុមប្រឹក្សា និង មេដឹកនាំសហគមន៍នានាសម្រាប់ការជំរុញឱ្យគ្រោងការណ៍នេះលេចចេញជារូបរាង ។

ចលនាជំរុញកិច្ចការនេះឱ្យឆ្ពោះទៅមុខ មានសភាពផុលផុសឡើងតាំងពីខែធ្នូរឆ្នាំមុន នៅពេលដែលព្រឹត្តសភាអាមេរិកបានផ្ទេរការគ្រប់គ្រងដីកីឡាដ្ឋាន RFK 180-acre ពីរដ្ឋសហព័ន្ធ ឱ្យទៅសាលាក្រុងជាអ្នកចាត់ចែងវិញ ដែលការណ៍នេះបានធ្វើឱ្យលែងមានឧបសគ្គស្មុកស្មាញច្រើន ។ ក្រុមកីឡាបាល់ឱប Commanders ក៏បានប្រកាសពីគ្រោងការកាលពីខែមេសាកន្លងមក ហើយក្រុមប្រឹក្សាសាលាក្រុងបានផ្តល់ការអនុញ្ញាតិជាបឋមកាលពីខែសីហា ឥឡូវគ្រោងការនេះកំពុងស្ថិតក្នុងដំណាក់កាលអនុម័តជាស្ថាពរ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_MT1FLDM234774%3A1250710069

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង