កីឡាកររត់ប្រណាំង Noah Lyles បានចាប់ផ្តើមដំណើរឆ្ពោះទៅដណ្តើមងារជាកំពូលជើងឯកពិភពលោកខាងកីឡារត់ប្រណាំង ២០០ម៉ែត្រ ៤ជំនាន់ជាប់ៗគ្នាដែលការរត់ប្រណាំងកាលពីថ្ងៃពុធម្សិលមិញនេះ មើលទៅហាក់ដូចជាងាយស្រួលសម្រាប់គាត់ដោយរត់បានរយៈពេលត្រឹមតែ 19.99 seconds ។
ទោះជាយ៉ាងណាក្តី កីឡាកររត់ប្រណាំងជនជាតិអាមេរិកជាមិត្តរួមអាជីពរបស់លោក គឺកីឡាករ Kenny Bednarek និង Courtney Lindsey និងកីឡាករ Letsile Tebogo ជើងឯកកីឡាអូឡាំពិកនៅរដ្ឋ Botswana ក៏បានផុស្ត៍រម្លឹកដែរថា គាត់ត្រូវតែយកមេដាយនោះឱ្យបាន ។
កីឡាកររត់ប្រណាំង Lyles ដែលធ្លាប់បាត់បង់ដំណែងជើងឯកឱ្យទៅកីឡាករ Oblique Seville ជនជាតិចាម៉ៃកា ក្នុងវិញ្ញាសាររត់ប្រណាំង ១០០ម៉ែត្រ ដោយខ្លួនយកបានត្រឹមមេដាយសម្រិតនោះ ហាក់ស្ងៀមស្ងាត់មួយរយៈពេល ប៉ុន្តែពេលនេះគាត់បានសាងកេរ្តិ៍ឈ្មោះឡើងវិញគួរឱ្យកត់សម្គាល់ ។
ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ Bednarek ដែលរត់បានថេរវេលា 19.67 វិនាទី តាមពីក្រោយយ៉ាងប្រផិតប្រផើយកីឡាករ Lyles ដែលធ្វើបាន 19.63 វិនាទី ។ លទ្ធផលនេះបង្ហាញថា គាត់ពិតជាចង់យកឈ្នះជើងឯកចម្ងាយ២០០ម៉ែត្រយ៉ាងអន្ទះសារមែន ប៉ុន្តែធ្វើបានត្រឹមចំណាត់ថ្នាក់លេខ២ ក្រោយពីធ្លាប់ធ្វើបានចំណាត់ថ្នាក់លេខ៤នៅវិញ្ញាសារ១០០ម៉ែត្រក្នុងការប្រកួតកីឡាអូឡាំពិក និងធ្លាប់ឈ្នះបានមេដាយប្រាក់ក្នុងចម្ងាយ២០០ម៉ែត្រក្នុងការប្រកួត World Championships 2022 ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW559617092025RP1%3A11