Erling Haaland ទើបតែធ្វើឲ្យអស្ចារ្យនៅក្នុងការប្រកួតបើកឆាក Champions League របស់ Manchester City ទល់នឹង Napoli ខ្សែប្រយុទ្ធន័រវែសម្នាក់នេះបានទាត់បញ្ចូលទីគ្រាប់ទី ៥០ របស់គេ ក្នុងត្រឹម ៤៩ ប្រកួតប៉ុណ្ណោះ ដែលលឿនបំផុតមិនធ្លាប់មាន និងបានបំបែកកំណត់ត្រាចាស់របស់ Ruud van Nistelrooy ដែលត្រូវការ ៦២ ប្រកួត។
នៅអាយុ ២៥ ឆ្នាំ Haaland មិនត្រឹមតែស៊ុតបញ្ចូលទីទេ – គេកំពុងបង្កេីតប្រវត្តិសាស្ត្រថ្មី កាលពីនៅក្លឹប Salzburg បានរកគ្រាប់បាល់ Hat-trick នៅតង់ទីមួយ – តែមួយគត់ក្នុងប្រវត្តិសាស្ត្រ។ ៨ គ្រាប់ក្នុង ៥ ប្រកួត, ១៥ គ្រាប់នៅ Dortmund, ឥឡូវ ២៧ គ្រាប់សម្រាប់ City រួមទាំង ៥ គ្រាប់សម្រាប់ RB Leipzig នៅChampion League គេជាស្តេចនៃកំណត់ត្រាលឿនបំផុត សម្រាប់គ្រាប់ទី ៣០, គ្រាប់ទី៤០, ហើយឥឡូវ ៥០្រគាប់ ត្រឹមតែ៤៩ប្រកួត។
Haaland កំពុងនាំមុខគេសម្រាប់គ្រាប់ទី៥០ ដោយប្រេីតែ ៤៩ ប្រកួត នៅពីលេី Van Nistelrooy ៦២ ប្រកួត Messi ៦៦ ប្រកួត Mbappé ៧៩ ប្រកួត CR7 – ស្តេច UCL – ៩១ លោក Guardiola និយាយថា៖ គេប្រហែលជាអាចគ្រប់គ្រងស្ថិតិថ្មីនេះ បា នយូរ រហូតដល់១០ ឆ្នាំទៀត។