×

៣ រូបនេះថ្នាក់លើបិសាចសម្រេចចិត្តច្បាស់ហើយថានឹងត្រូវវ៉ៃចេញមិនថារដូវកាលនេះទៅជាយ៉ាងណាក៏ដោយ

ថ្នាក់លើរបស់ក្រុមបិសាចក្រហមត្រូវបានគេរាយការណ៍មកថាមានគម្រោងលក់កីឡាករ ៣ រូបនេះចេញក្រោយចប់រដូវកាលនេះ មិនថាសមិទ្ធផលរបស់ពួកគេធ្វើបានប៉ុណ្ណានោះទេនៅពេលចប់រដូវកាល ។

ប្រភពពី The Sun បានឲ្យដឹងថាតាមរយៈកិច្ចប្រជុំផ្ទៃក្នុងរបស់ក្លិប, ថ្នាក់លើបានសម្រេចហើយថាខ្សែបម្រើវ័យ ៣១ ឆ្នាំ Casemiro ត្រូវតែចាកចេញពីក្លិបនៅរដូវកាលក្រោយព្រោះប្រាក់ពលកម្មដ៏ច្រើនរបស់គេដល់ទៅជាង ៤០ ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ ខណៈដែល ២ រូបផ្សេងទៀតគឺ Jardon Sancho និង Tyrell Malacia គឺក្លិបនឹងព្យាយាមរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីឲ្យពួកគេចាកចេញពីក្លិបកាន់តែឆាប់កាន់តែល្អ ព្រោះអ្នកទាំងពីរមិនស្ថិតក្នុងគម្រោងរបស់លោក Ruben Amorim ក៏ដូចជាផែនការរយៈពេលវែងរបស់ក្លិបនោះទេ

គួររំលឹកថាចាប់ពីរដូវកាលក្រោយតទៅ បិសាចក្រហមនឹងចាប់ផ្ដើមពិនិត្យវាយតម្លៃសមត្ថភាពតឹងរឹងជាងមុនលើកីឡាករដែលទទួលបានប្រាក់ពលកម្មច្រើននៅក្នុងក្រុម ព្រោះក្លិបមានគោលដៅកាត់បន្ថយថ្លៃចំណាយប្រាក់ពលកម្មយ៉ាងហោចណាស់ ១០% នាពេលបច្ចុប្បន្នដើម្បីបន្សល់ចំណូលមួយអំឡុងពេលបិទបញ្ចីរបាយការណ៍ប្រចាំឆ្នាំ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង