×

គ្រូបង្វឹកក្រុមបាល់ទាត់ Boca Juniors លោក Russo ទទួលមរណភាពនៅវ័យ ៦៩ឆ្នាំ

គ្រូបង្វឹកក្រុមបាល់ទាត់ Boca Juniors គឺលោក Miguel Angel Russo បានទទួលមរណភាពកាលពីថ្ងៃពុធម្សិលមិញ នៅវ័យ ៦៩ឆ្នាំ បន្ទាប់ស៊ូទ្រាំជាមួយនឹងជំងឺមហារីករ៉ាំរ៉ៃមកជាយូរ ។ នេះបើតាមការឱ្យដឹងពីក្លឹបបាល់ទាត់មួយនេះ ។

មួយរយៈកាលមកនេះ គ្រូបង្វឹក Russo បានសំរាកមើលថែជំងឺនៅគេហដ្ឋានរបស់លោក បន្ទាប់ពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនខែ ហើយស្ថានភាពជំងឺក៏បានបង្ខំឱ្យគាត់បោះបង់ចោលតួនាទីជាគ្រូបង្វឹកប្រចាំថ្ងៃផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានចូលរួមយ៉ាងសកម្មជាមួយក្លឹប ស្របពេលដែលសុខភាពរបស់លោកកាន់តែយ៉ាប់យ៉ឺនទៅៗក្តី ដោយសកម្មភាពដែលលោកអាចធ្វើបាននោះ គឺរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហសេវិកជាគ្រូបង្វឹកដូចគ្នា ពោលគឺលោកបំពេញតួនាទីតាមឋានានុក្រមក្លឹប និងតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

គួររម្លឹកថា គ្រូបង្វឹក Russo ធ្លាប់ដឹកនាំក្លឹបចេញទៅប្រកួតចំនួន៣លើកនៅ Boca ដែលនាំឱ្យពួកគេឈ្នះពានរង្វាន់ Copa Libertadores ក្នុងឆ្នាំ 2007 និងឈ្នះពានរង្វាន់អាហ្សង់ទីននៅឆ្នាំ 2020 មុនពេលរូបលោកចូលមកដឹកនាំក្លឹបបាល់ទាត់ Boca Juniors សម្រាប់ការប្រកួត World Cup ។

ក្រៅពីតួនាទីភារកិច្ចនៅក្នុងប្រទេសអាហ្សង់ទីន គ្រូបង្វឹក Russo ក៏ធ្លាប់បំពេញតួនាទីជាអ្នកគ្រប់គ្រងក្លឹបបាល់ទាត់ជាច្រើនក្រៅប្រទេស ដូចជាក្លឹប Universidad នៅប្រទេសឈីលី, ក្លឹប Salamanca នៅអេស្ប៉ាញ, ក្លឹប Morelia របស់ប្រទេសម៉ិកស៊ិក ក៏ដូចជាមានតួនាទីមួយចំនួននៅក្លឹប Alianza Lima, Cerro Porteno, Millonarios និង Al-Nassr នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាដើម ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW185209102025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង