ក្រុមបាល់ទាត់ Cape Verde ទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទៅប្រកួតនៅ Worldd Cup ដោយបានយកឈ្នះក្រុមបាល់ទាត់ Eswatini កាលពីថ្ងៃចន្ទម្សិលមិញក្នុងលទ្ធផល 3-0 នៅការប្រកួតពូលចុងក្រោយរបស់ពួកគេ ដើម្បីឈរជើងនៅកំពូលតារាង នាំមុខក្រុមបាល់ទាត់ប្រទេសកាមេរូន និងបិទបញ្ចប់ការប្រកួតដណ្តើមសិទ្ធិចូល World Cup ។
ក្រុមបាល់ទាត់នៅកោះតូចមួយនៅអាហ្វ្រិកខាងលិចដែលសំបូរទៅដោយខ្យល់កន្ត្រាក់ បានប្រឹងប្រែងយកឈ្នះការប្រកួតនៅទីក្រុង Praia បន្ទាប់ពីមានការភ័យខ្លាចនៅពាក់កណ្តាលតង់ទីមួយ ប៉ុន្តែពួកគេសម្រេចបានបីគ្រាប់នៅពាក់កណ្តាលតង់ទីពីរដោយការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Dailon Livramento, Willy Semedo និងកីឡាករជើងចាស់ Stopira កំណត់ភាពជោគជ័យត្រចះត្រចង់លើកដំបូងក្នុងប្រវត្តិវគ្គផ្តាច់ព្រ័ត្រឆ្ពោះទៅ World Cup ។
ពួកគេបានចាប់ផ្តើមនាំមុខពីរពិន្ទុទៅលើក្រុមបាល់ទាត់ប្រទេសកាមេរូន ដែលជាក្រុមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ World Cup រហូតប្រាំបីសម័យកាល ហើយក៏ជាប្រទេសនៅឈានមុខគេនៅទ្វីបអាហ្វ្រិកខាងវិស័យបាល់ទាត់ ។ លទ្ធផលជារួម ក្រុមបាល់ទាត់ Cape Verde បានបញ្ចប់ក្នុងពូល D ដោយមាន 23 ពិន្ទុ នាំមុខ 4 គ្រាប់លើក្រុម Cameroon ដែលមានពិន្ទុស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Angola ។
25 ឆ្នាំកន្លងមកហើយ ក្រុម Cape Verde កម្របានប្រកួតជាអន្តរជាតិណាស់ ប៉ុន្តែពេលនេះពួកគេអាចធ្វើដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយ នៅអាមេរិកខាងជើង ក្នុងនាមជាក្រុមតំណាងមួយក្នុងចំណោមក្រុមតំណាងឱ្យអាហ្វ្រិកចំនួន 9ក្រុម ។ ជ័យជម្នេះនេះ បានអនុញ្ញាតិឱ្យពួកគេអាចទៅចូលរួមជាមួយក្រុមបាល់ទាត់ប្រទេសម៉ារ៉ុក ទុយនីស៊ី អេហ្ស៊ីប អាល់ហ្សេរី និងហ្គាណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចហើយ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW338913102025RP1%3A3