×

កីឡាករ ៤ សំខាន់រូបនេះមិនទាន់ហ្វឹកហាត់ជាមួយក្រុមវិញនោះទេមុនជំនួបទល់នឹងហង្សក្រហមសប្ដាហ៍នេះ

ជំនួប Super Sunday រវាងក្រុមបិសាចក្រហម Manchester United ទល់នឹងហង្សក្រហម Liverpool នៅ Old Trafford ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះកាន់តែកៀកចូលមកដល់ហើយ ប៉ុន្តែកីឡាករដ៏សំខាន់ៗបួនរូបរបស់បិសាចក្រហមមិនទាន់មកហ្វឹកហាត់ជាមួយក្រុមវិញនៅឡើយ ហើយក៏មិនទាន់មានដំណឹងបញ្ចាក់ផ្លូវការណាមួយផងដែរ ។

ប្រភពពី The Metro បានឲ្យដឹងថាប្រធានក្រុម Bruno Fernandes, Amad Dialo, Casemiro និងខ្សែប្រយុទ្ធចំណូលថ្មី Mathues Cunha មិនត្រូវបានគេប្រទះឃើញនៅក្នុងជម្រុំហ្វឹកហាត់របស់ក្រុមឡើយនៅព្រឹកថ្ងៃព្រហស្បត្តិម្សិលមិញ ស្របពេលដែលដំណឹងច្បាស់ការណាមួយពីបញ្ហារបួស ឬហេតុផលជាក់លាក់នៃការអវត្តមានរបស់អ្នកទាំង ៤ ក៏មិនទាន់ត្រូវបានក្លិបចេញមុខបញ្ចាក់ជាផ្លូវការដូចគ្នា ទន្ទឹមនឹងការប្រកួតដ៏ធំខាងលើនឹងឈានចូលមកដល់នៅក្នុងរយៈពេល ២ ថ្ងៃទៀតប៉ុណ្ណោះ ។

បច្ចុប្បន្នមានប្រភពជិតស្និទ្ធរាយការណ៍មកថាលោក Ruben Amorim គ្រោងនឹងយក Urgate ដែលសម្រាកព្យាបាលពីរបួសមកជួយក្រុមវិញនៅសប្ដាហ៍នេះ ត្បិតរូបគេមិនទាន់រួចរាល់ពេញលេញ ១០០% ក៏ដោយ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង